ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមទាំង​គ្រឿងញៀន​១៤​កញ្ចក់​តូចធំ​

622
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូ​បែកក្អម ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​និង​បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ និង​ដកហូត​ថ្នាំញៀន​ចំនួន​១៤​កញ្ចប់​តូចធំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលងអាធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែ​វិច្ចិកា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងមុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​បណ្តោយ​ផ្លូវ​ណ​ត់​ប្រ៊ិ​ដ ស្ថិតក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើក​តាម​សម្តី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូ​បែកក្អម​បានឲ្យដឹងថា ​នៅ​មុនពេល​កើតហេតុ​កម្លាំង​ពួកគាត់​បានធ្វើការ​ល្បាត​នៅក្នុង​មូលដ្ឋាន​ ដើម្បី​កាត់បន្ថយ​បទ​ល្មើ​ផ្សេងៗ​ ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ ហើយខ​ណៈពេលដែល​ជិះ​ល្បាត​ដល់​ចំណុច​ក៏​ឃើញ​ជនសង្ស័យ​ខាងលើ​ និង​បក្សពួក​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកកុប​ជ្រុង មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ណ​ត់​ប្រ៊ិ​ជ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ហើយដោយ​មាន​លក្ខ​ណៈស​ង្ស័​យ​កម្លាំង​ពួកគាត់​ក៏បាន​ហៅ​អោយ​ឈប់​ ដើម្បី​ធ្វើការ​ឆែកឆេរ ខណៈ​ពេលនោះ​ជនសង្ស័យ​ខាងលើ​បាន​បោះថង​ថ្នាំ ​ដែល​កាន់​នៅ​និង​ដៃ​ចោល​ទៅក្នុង​ធុងសំរាម​។ ហើយដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​ស្ទាក់​ឃាត់​បាន តែ​ភ្លាមនោះ​ជនសង្ស័យ​ខាងលើ​បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​និង​ព្យាយាម​រត់គេចខ្លួន​តែ​រត់​មិន​រួច​ក៏ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ។ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​បាន​ឆ្លៀតឱកាស​ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព​។

បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​រើសយក​ថង់ ​ដែល​ជនសង្ស័យ​ខាងលើ​បាន​បោះចោល​យកមក​ឆែកឆេរ​ក៏​ប្រទះឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១៣​កញ្ចប់​តូច ​និង​១​កញ្ចប់​ធំ​ល្មម​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូ​របែកក្អម ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរ​បាន​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់ចាំ​ការចាត់ការ​តាម​និតិ​វិធី​ច្បាប់​ជា​បន្តទៀត​៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម