មនុស្ស​១៥០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​កំពង់ផែ​យេ​ម៉ែន​

830
ចែករម្លែក

ក្រុមគ្រូពេទ្យសង្គ្រោះបាននិយាយកាលពីថ្ងៃចន្ទទី១២វិច្ឆិកាថា យ៉ាងហោចណាស់មនុស្ស១៥០នាក់ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា២៤ម៉ោងនៅទីក្រុងកំពង់ផែ Hodeidaប្រទេសយេម៉ែន ស្របពេលអ្នកការទូតជាន់ខ្ពស់អង់គ្លេសបានទស្សនកិច្ចនៅតំបន់ឈូងសមុទ្រនេះដើម្បីស្វែងរកការអំពាវនាវជាអន្តរជាតិខ្លាំងឡើងឱ្យមានបទឈប់បាញ់។

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតកំពុងប្រយុទ្ធប្រឆាំងដើម្បីបណ្តេញក្រុមឧទ្ទាម Huthiដែលគាំទ្រដោយអ៊ីរ៉ង់ចេញពីទីក្រុងសមុទ្រក្រហមជាយុទ្ធសាស្រ្តដែលជាទីក្រុងកំពង់ផែដ៏សំខាន់សម្រាប់ប្រជាជនយេម៉ែនចំនួន១៤លាននាក់ ដែលប្រឈមគ្រោះទុរភិក្ស។

នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃបទឈប់បាញ់នោះ អ្នកនាំពាក្យរបស់ក្រុមចម្រុះនេះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងRiyadhប្រទេសអារ៉ាប៊ីសាអូឌីត ថា “ប្រតិបត្តិការនេះនៅតែបន្ត ” ដោយបន្ថែមថា ” វាត្រូវបានធ្វើដើម្បីដាក់សម្ពាធទៅលើពួកឧទ្ទាមឱ្យចូលតុចរចា” ។

អ្នកស្រុកម្នាក់នៅទីក្រុងHodeida បានរាយការណ៍អំពីការប្រយុទ្ធគ្នានៅជុំវិញទីក្រុងនេះកាលពីល្ងាចថ្ងៃចន្ទប៉ុន្តែ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បានព្រមានអំពី “ស្ថានភាពមហន្តរាយ” អាចកើតឡើង ប្រសិនបើកំពង់ផែនេះត្រូវបានបំផ្លាញ។

លោកAntonio Guterres បាននិយាយថា ” ការប្រយុទ្ធគ្នាត្រូវតែបញ្ឈប់ ការជជែកពិភាក្សានយោបាយត្រូវចាប់ផ្តើម ហើយយើងត្រូវរៀបចំការឆ្លើយតបជំនួយមនុស្សធម៌ដ៏ធំដើម្បីជៀសវាងស្ថានភាពអាក្រក់បំផុតនៅឆ្នាំក្រោយ” ។

ប្រភពយោធាមួយនៅក្នុងក្រុមចម្រុះគាំទ្ររដ្ឋាភិបាលនេះបាននិយាយថាក្រុមឧទ្ទាមបានធ្វើការវាយរុញច្រានវិញនូវការវាយលុកទ្រង់ទ្រាយធំមួយដើម្បីរុលទៅរកកំពង់ផែនេះ ដែលស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ក្រុមឧទ្ទាមនេះ ចាប់តាំងពីឆ្នាំ២០១៤មក។ដោយ៖សុខា/SN

កងទ័ពគាំទ្ររដ្ឋាភិបាលយេម៉ែន បើករថយន្តកាត់តំបន់ភាគខាងកើត នៅក្រៅទីក្រុងHodeida ខណៈដែលពួកគេតស៊ូប្រយុទ្ធដើម្បីវាយយកទីក្រុងនេះពីក្រុមឧទ្ទាម

ទីតាំងផ្សាយពាណិជ្ជកម្ម