ស្ពាន​ធំ​ហុងកុង​-​ជូ​ហៃ​-​ម៉ា​កាវ ត្រូវដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​

958
ចែករម្លែក

នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ ២០១៨ វេលា​ម៉ោង​៩​គត់ ស្ពាន​ធំ​ហុង កុង​-​ជូ​ហៃ​-​ម៉ា​កាវ បាន​ត្រូវ ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ ។ ស្ពាន​ធំ​នេះ​ជា ស្ពាន​ឆ្លង​សមុទ្រ ដែលមាន​ប្រវែង​វែង ជាងគេ​លើ​ពិភពលោក ។ វា​បាន​ត​ភ្ជាប់ តំបន់​ហុងកុង ក្រុង​ជូ​ហៃ និង​តំបន់ ម៉ា​កាវ ដែលជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​មួយទៀត​របស់​ប្រទេស​ចិន​បន្ទាប់ពី​ទំនប់ទឹក ជ្រលង​៣ និង​ផ្លូវ រថភ្លើង​ឈី​ង​ហៃ​-​ទី​បេ​ត៍ ហើយក៏​ជា វិស្វកម្ម​ដ៏​ធំ​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ការសាងសង់​ស្ពាន​នៅ​ប្រទេស​ចិន ដែលមាន​លក្ខខណ្ឌ​សាងសង់​ស្មុគស្មាញ ជាងគេ មាន​សំណូមពរ​ថែរក្សា​បរិស្ថាន តឹងរ៉ឹង​ជាងគេ និង​មាន​ស្តង់ដារ សាងសង់​កម្រិត​ខ្ពស់បំផុត ។​

​ក្រោយពី​ដាក់ឱ្យ​ប្រើប្រាស់​នូវ ស្ពាន​ធំ​នេះ រយៈពេល​នៃ​ការធ្វើដំណើរ តាម​រថយន្ត​ពី​ក្រុង​ជូ​ហៃ និង​តំបន់​ម៉ា​កាវ ទៅ​តំបន់​ហុងកុង បាន​ត្រួវ​កាត់បន្ថយ​ពី ៣​ម៉ោង​ដល់​៤៥​នាទី ។ អ្នកដំណើរ អាច​បរ​ឡាន​ធ្វើដំណើរ​រវាង​ហុងកុង ម៉ា​កាវ និង​ជូ​ហៃ ដោយ​ចំណាយពេល មិន​ដល់​មួយ​ម៉ោង ៕ ដោយ អ៊ូ សៀវ​ឈូ (​ស៊ីន​ហួ​ចិន​)

រថយន្ត​លើ​ស្ពាន​ធំ​ហុងកុង​-​ជូ​ហៃ​-​ម៉ា​កាវ រូបថត​ដោយ អ៊ូ សៀវ​ឈូ (​ស៊ីន​ហួ​ចិន​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ