រថយន្តបុក​ម៉ូតូ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ស្រុក​ប​វេ​ល​

985
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ស្ត្រី​ម្នាក់​បាន​ស្ប​ភ្លាមៗ​នៅនឹងកន្លែង​ដោយ​រថយន្តបុក​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​
១១​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨​នៅលើ​ផ្លូវ​លេខ​៥៧B ក្រុមទី​៦​ភូមិ​កំពង់​ឆ្នាំ​១​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​

លោក​វរសេនីយ៍ទោ សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល​បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ បង្កឡើង​ដោយ​រថយន្ត (​មិន​ស្គាល់​ម៉ាក​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ២F-៨១២៧ ភ្នំពេញ (​បើកបរ​រត់គេច​បាត់​ពី​កន្លែងកើតហេតុ​) បើកបរ​ទិសដៅ​ពី​លិច​មក​កើត​។​ពេល​មក​មកដល់​កន្លែង​កើតហេតុ បាន​បុក​និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​C៥០ (​កូន​ទា​) ពណ៌​ស្លា​ទុំ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ សេម​.​រដ្ឋា ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិប​វេ​ល​១​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល ខេត្ត​បាត់​ដំ​​បង (​បើកបរ​ទិសដៅ​ស្រប​ទិស​គ្នា​)​បណ្តាលឱ្យ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

លោក​អធិការ​បានបញ្ជាក់ឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ទៅបុក​ម៉ូតូ​ពេញ​ទំ​ហឹ​ង​ទើប​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់ និង​ខូចខាត​ម៉ូតូ​១​គ្រឿង​។​

បច្ចុប្បន្ន កំលាំង​នគរបាល​ជំនាញ​នៃ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​ប​វេ​ល បាន​ចុះ​ត្រួតពិនិត្យ​វាស់វែង និង​ដកហូត​សម្ភារៈ​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ ចំណែក​សាកសព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្ធើ​បុណ្យ​តាម​ប្រពៃណី​៕​B/