បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ស្នងការ​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

956
ចែករម្លែក

​ដោយ:​គ្រញូង​/បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​កម្លាំង​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ខេត្ត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ​ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​សំពៅ​លូន​ចាប់ខ្លួនបាន ​កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ​ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ខេត្ត បាត់ដំបង ​ព្រមទាំង​ដកហូត​វត្ថុតាង​មួយ​ចំនួន​។

លោក​វរសេនីយ៍ឯក​ ពេជ្រ សា​រ៉ែ​ន ​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឲ្យដឹងថា​ជន​​សង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ហ៊ួ​យ​សុគន្ធ​ដេ​ត ហៅ (​ដេ​ត​) ភេទ​ប្រុស​អាយុ៣១ឆ្នាំ និង​ឈ្មោះ នាង សុ​គុណ ភេទ​ប្រុស អាយុ ២៥ឆ្នាំ ។​ អ្នក​ទាំងពីរ​រ​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​ក្នុង​​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន ថ្នាំញៀន​ប្រភេទ (​យ៉ាម៉ា​WY) ចំនួន 8​គ្រាប់ , ថ្នាំញៀន​ម្សៅ​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ចំនួន 8 ថង់​និង​សម្ភា​រះ​សម្រាប់​ជក់​មួយចំនួន​។​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ដើម្បី​​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕B/