ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចាក​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣នៅ​ប្រទេស​សិង្ហ​បុរី​

601
ចែករម្លែក

​ភ្នំពេញ​៖​តប​តាម​ការអញ្ជើញ​របស់លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព្រឹក​ថ្ងៃទី ១៣ ខែ វិច្ឆិកា​នេះ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​ភាពរឹងមាំ​និង​នវានុវត្តន៍​របស់​អាស៊ាន​» ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្ត ហោះ​អន្តរជាតិ​ភ្នំពេញ​មុន​ចេញដំណើរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រំពឹងថា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ដូចខាងក្រោម​៖​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣/​ការ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី​អមដោយ​អាហារ​ពេលព្រឹក ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២១ ។​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០ ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣ ។​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី​២១ ។ កិច្ចប្រជុំ កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា​អមដោយ​អាហារ​ពេលព្រឹក ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៦ ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី ២១​។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៣ (​ពេញអង្គ​) ។ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អមដោយ​អាហារ​ថ្ងៃត្រង់​និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​២​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​, លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង កីឡា​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​និង​ថ្នាក់ ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​ស្របពេល​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​និង​កម្មវិធី​មួយចំនួន​ជ្សេ​ង​ទៀត​ដូចជា​៖ កិច្ចប្រជុំ​ជាមួយ​ក្រុម ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​។ កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​រៀប ចំ​ដោយ​លោក លី សៀន​ឡុង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង ពិធី​លៀង​សាយ ភោជន (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ វិច្ឆិកា នេះ​ផងដែរ​សម្តេច​តេ​ជោ​ណា​យក​រដ្ឋមន្ត្រី​បាន​ផុស​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​ថា​៖«ថ្ងៃនេះ​ខ្ញុំ​នឹង​ដឹកនាំគណ​:​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​និង​កិច្ចប្រជុំ​កំពូ ល​ពាក់ព័ន្ធ​ផ្សេងៗ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​រយ​:​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣​ដល់ថ្ងៃទី​១៦​ខែវិច្ឆិកា​២០១៨ ​។ ទោះបី​ខ្ញុំ​ចេញ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ក្ដី​តែ​ខ្ញុំ​តែងតែ​នឹករលឹក​ដល់​បងប្អូន​កូនក្មួយ ​គ្រប់​ទីកន្លែង​ទាំងអស់​ ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ មាន​សុខ​ភាពល្អ និង សុភមង្គល​គ្រប់​ក្រុម គ្រួសារ​កុំបី​ខាន​»​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈ ប្រតិភូ​នៃ​ប្រទេសមួយ​ចំនួន​ផងដែរ​។ បើ តាម​លោក ស្រ៊ី ថាមរុង្គ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​មាតុ ភូមិនិវត្តន៍​មកដល់​រាជធានី​ភ្នំពេញ​វិញ​នៅ​ម៉ោង ១១៖០០ ថ្ងៃទី ១៦ ខែ វិច្ឆិកា ៕