សុនខ​មួយ​ក្បាល​កាន់ទុក្ខ​ឱ្យ​ម្ចាស់​វា ដោយ​អង្គុយ​រង់ចាំ​នៅលើ​ផ្លូវថ្នល់​ជាង ៨០ ថ្ងៃ ត្រង់​កន្លែង​ដែល​ម្ចាស់​វា​ស្លាប់​

1047
ចែករម្លែក

​សត្វ​ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​ក្បាល ដែល​រង់ចាំ​នៅលើ​ផ្លូវ​ដ៏​មមាញឹក​អស់​រយៈពេល​ជាង ៨០ ថ្ងៃ​បន្ទាប់ពី​ម្ចាស់​វា​ស្លាប់ បានធ្វើឱ្យ​សហគមន៍​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​ចិន​ទន់​ចិត្ត​អាណិត​វា​គ្រប់គ្នា​។

​វីដេអូ​នៃ​សត្វ​សុនខ​ឈរ​នៅ​កណ្តាលផ្លូវ​ក្នុង​ទីក្រុង​ហូ​ហុត (Hohhot) ក្នុង​តំបន់​ម៉ុង​ហ្គោ​លី​ក្នុង (Inner Mongolia) ត្រូវបាន​គេ​មើល​ជាង ១,៤ លាន​ដង​នៅលើ​បណ្តាញ​សង្គម​ចិន Sina Weibo​។​

​វេ​ប​សាយ Pear Video របស់​ចិន​បាន​និយាយថា សត្វ​ឆ្កែ​នេះ​ត្រូវបាន​គេ​ឃើញ​នៅលើ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ម្ចាស់​របស់​វា​បាន​ស្លាប់​កាលពី​ថ្ងៃទី ២១ ខែសីហា​។​

​អ្នករត់​តាក់ស៊ី​ម្នាក់​បាន​និយាយថា មនុស្ស​ព្យាយាម​ជួយ ប៉ុន្ដែ​វា​ព្យាយាម​រត់គេច​។​

​គាត់​និយាយថា “​អ្នកបើកបរ​ជាច្រើន​តែ​ង​ផ្តល់​អាហារ​តិចតួច​ឱ្យ​សុនខ​នេះ ប៉ុន្តែ​នៅពេល​ពួកយើង​ចេញពី​ឡាន វា​ក៏​រត់​បាត់​។ ទំនាក់ទំនង​របស់​ម្ចាស់​និង​ឆ្កែ​នេះ​ច្បាស់​ជា​ជ្រាលជ្រៅ​ខ្លាំងណាស់​ហើយ​។ បន្ទាប់ពី​ម្ចាស់​ស្រី​របស់​វា​ស្លាប់ទៅ ឆ្កែ​តូច​នេះ​បាន​ឈរ​ចាំ​យាម​នៅទីនេះ​រហូត​។ រៀងរាល់ថ្ងៃ វា​នៅលើ​ផ្លូវ ខ្ញុំ​តែង​ឃើញ​វា​ជានិច្ច​។ ទំនាក់ទំនង​រវាង​មនុស្ស​និង​ឆ្កែ​គឺជា​ទំនាក់ទំនង​ដ៏​ពិត​ប្រា​ដក​”៕ ដោយ៖ កញ្ញាដាលីស

សុនខ​នេះ​មិន​ព្រម​ទៅណា​ជាង ៨០ ថ្ងៃ​ហើយ​បន្ទាប់ពី​ម្ចាស់​វា​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី ២១ សីហា

ទីតាំងផ្សាយពាណិជ្ជកម្ម