លោក អ៊ូ​ណៃ អេ​មឺ​រី បញ្ជាក់ថា ឌែ​ន​នី វែ​ល​បេ​ក ទទួលបាន​ការវះកាត់ ប៉ុន្តែ​មិនទាន់​ដឹងលទ្ធផល​ពិតប្រាកដ​

1167
ចែករម្លែក

​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welback) ធ្វើការ​វះកាត់​ត្រង់​កជើង​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​រងរបួស​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Sporting Lisbon​កាលពី​ពាក់ កណ្តាល​សប្តាហ៍ ហើយ​អាច​នឹង​ខកខាន​ការប្រកួត​រហូត​ចប់​រដូវ​កាល​នេះ​។ លោក អេ​មឺ​រី បាន​តាមមើល​កូនក្រុម​របស់លោក​វាយ​បក​យកតាម​ស្មើ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Wolves បន្ទាប់ពី​ត្រូវ​គូប្រកួត​របស់ខ្លួន​នាំមុខ​១​គ្រាប់​មុន​កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​លោក​បាន​និយាយថា “​វែ​ល​បេ​ក ទទួល​ការវះកាត់​កាលពី​ថ្ងៃ​សុក្រ​។ វា​គឺជា​របួស​ដ៏​ធ្ងន់ធ្ងរ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ វេជ្ជបណ្ឌិត​អាច​ផ្តល់​ចម្លើយ​ប្រសើរ​ជាង​ខ្ញុំ​”​។​
​ ​
​ក្រុម Arsenal ត្រូវ​គូប្រកួត​នាំមុខ​តាំងពី​តង់​ទី​១ ដោយ​ការ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ អ៊ី​វ៉ាន កា​វ៉ា​ឡេ​រ៉ូ (Ivan Cavaleiro) មុនពេល​កីឡាករ ហ៊ែ​ន​រិ​ក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan) រកបាន​១​គ្រាប់​តាម​ស្មើ​នៅ​នាទី​៨៦​។​
​ ​
​លោក អេ​មឺ​រី មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​កូនក្រុម​របស់លោក​ទេ​។ លោក​បាន​និយាយថា “​តាម​យុទ្ធសាស្ត្រ រយៈពេល​៩០​នាទី វា​គ្រប់គ្រាន់​សម្រាប់​ឈ្នះ​។ នៅពេល​យើង​តាម​ស្មើ យើង​បន្ត​ផ្សងគ្រោះថ្នាក់ ពីព្រោះ​យើង​ចង់​ឈ្នះ ប៉ុន្តែ​យើង​ក៏​ធ្វើ​បង្កើត​ឱកាស​ឲ្យ​គូប្រកួត របស់​យើង​ច្រើន​ដែរ​។ យើង​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ ប៉ុន្តែ​យើង​ទទួលស្គាល់​ការងារ របស់​ពួកគេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ឌែ​ន​នី វែ​ល​បេ​ក (Danny Welback)

ទីតាំងផ្សាយពាណិជ្ជកម្ម