ញាំ​មឹក​បំពង់​ជូរអែម​

2839
ចែករម្លែក
  • 3
    Shares

+ គ្រឿងផ្សំ​
– មឹក​បំពង់​ធំ ១​ក្បាល​
– បង្គា ១​ខាំ​
– ស្ករត្នោត ១/២ ស្លាបព្រា​បាយ​
– ម្ទេស​ឆា ១​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ម្ទេស​អាចម៍សត្វ ១០​គ្រាប់​
– ខ្ទឹមក្រហម ២​មើម (​ហាន់​)
– ជីរអង្កាម​
– គល់​ស្លឹកគ្រៃ ៤​គល់ (២​គល់​ហាន់​ល្អិត ២​គល់​ទៀត​ទុកដាក់​ចំហុយ​មឹក​)

+ វិធី​ធ្វើ​
– លាង​មឹក​ឲ្យ​ស្អាត​ដក​ក្បាល​យក​ពោះ​ចេញ វះ​ឆូតៗ​ទទឹង​ពោះ​មឹក រួច​ដាក់​មឹក​ក្នុង​ចាន​ជាមួយ គល់​ស្លឹកគ្រៃ ដាក់​ចំហុយ​ក្នុង​ឆ្នាំង​ឲ្យ​ឆ្អិន​ស្រង់​ដាក់​ចាន​ទុក​មួយអន្លើ​, បង្គា​បកសម្បក​ចេញ វះ​ខ្នង​ពីលើ​ស្រុះ​ឲ្យ​ឆ្អិន​។​
– លាយ​ស្ករត្នោត ម្ទេស​ឆា ទឹកត្រី ទឹកក្រូច​ឆ្មារ ខ្ទឹមក្រហម គល់​ស្លឹកគ្រៃ ជីរអង្កាម និង​ហាន់​ម្ទេស អាចម៍សត្វ​ឲ្យ​ល្អិតៗ​ដាក់ចូល​កូរ​ឲ្យ​សព្វ រួច​ដាក់​បង្គា​ចូល​ច្របល់ ឲ្យ​សព្វ​ម្ដងទៀត សឹម​ដួស​ដាក់​ពីលើ​មឹក​ដែល​ចំហុយ​ហើយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food​

ទីតាំងផ្សាយពាណិជ្ជកម្ម