សង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​បន្ថែម​នៅ​អនុវិទ្យាល័យ​ក្រយា​

1055
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាមរយៈ​លោក​ជា ចាន់តូ​និង​លោកស្រី​បានផ្ដល់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើ​១២​បន្ទប់​ដល់​អនុវិទ្យាល័យ​ក្រយា ស្ថិតនៅក្នុង​ឃុំ​ក្រយា​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​។​ពិធី​បញ្ចុះបឋមសិលា​ក​សាង​ជា​ផ្លូវការ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​១២​វិច្ឆិកា​ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​​ជនកម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​។​

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​
​ជនកម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​បញ្ចុះបឋមសិលា​សង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​បន្ថែម​នៅ​អនុវិទ្យាល័យ​ក្រយា​(​រូបថត​ក្រុមការងារ​)

​មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ជាមួយនឹង​ពិធី​បើក​ការកសាង​អគារសិក្សា​ថ្មី​នេះដែរ​លោក ជា ចាន់តូ ក៏បាន​ប្រកាស​ជួយ​ជួស​ជុស​អគារ​ចាស់​មួយ​ខ្នង​និង​ជួយ​កសាង​របង​ព័ទ្ធ​អនុវិទ្យាល័យ​ក្រយា​នេះ​បន្ថែម​បន្ទាប់ពី​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅទីនេះ​ដើម្បី​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នេះ​កាន់តែ​មានលទ្ធភាព​ក្នុងការ​សិក្សា​រៀនសូត្រ​ពិសេស​គឺ​ការឆ្លើយតប​ទៅនឹង​កំណើន​សិស្ស​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។​

បញ្ជាក់​ក្នុង​ពិធី​ខាងលើ​លោក​អភិបាលរង​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​នៅ​ទូទាំង​ស្រុក​សន្ទុក​មាន​អគារសិក្សា​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ផ្ដល់​តាម​យៈ​លោក ជា ចាន់តូ និង​លោកស្រី​មាន​ចំនួន​២៥​ខ្នង​។​ក្នុងនោះ​អគារ​សង់​ពី​ថ្ម​មាន​ចំនួន​២២​ខ្នង​និង​អគារ​សង់​ពី​ឈើ​មាន​ចំនួន​បី​ខ្នង​។​ក្រៅពីនោះ​នៅបាន​ជួយ​កសាង​សមិទ្ធផល​មួយចំនួនទៀត​ដែល​បម្រើ​ដល់​ការសិក្សា​របស់​សិស្ស​នុ​សិស្ស​យើង​ថែម​ទៀតផង​។​

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​
​ជនកម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​បញ្ចុះបឋមសិលា​សង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​បន្ថែម​នៅ​អនុវិទ្យាល័យ​ក្រយា​(​រូបថត​ក្រុមការងារ​)

​មានប្រសាសន៍​នាឱកាស​នោះ​លោក​ជា​ចាន់តូ​បាន​បញ្ជាក់ថា​សមិទ្ធផល​ក្នុង​វិស័យ​អប់រំ​ដែល​សម្រេច​ជា​បន្ត បន្ទាប់​នៅ​ទូទាំងប្រទេស​គឺជា​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក្នុង​បំណង​បង្ខិត​សាលារៀន​ឲ្យ​នៅ​កាន់តែ​ជិត​បំផុត​នឹង​សិស្សានុសិស្ស​ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល​និង​មាន​រិត​តែមាន​ឱកាស​រៀនសូត្រ​ដូច​សិស្ស​ទាំង​ផ្សេងៗ​ទៀត​តាម​បំណងប្រាថ្នា​។​ដូចនេះ​អ្វីដែល​សំខាន់​គឺ​សិស្ស​ម្នាក់ៗ​ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​សម្រាប់​បន្តវេន​នៅក្នុង​ការអភិវឌ្ឍ​ប្រជា​តិ​។​
លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​ការពារ​សុខសន្តិភាព​ដែលមាន​នេះ​ឲ្យ​បាន​គង់វង្ស​។​ព្រោះ​សុខសន្តិភាព​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អភិវឌ្ឍ​ប្រទេស​និង​នាំ​ឲ្យ​យើង​មាន​អ្វី​គ្រប់ យ៉ាង​ព្រមទាំង​រស់នៅ​សុខសាន្ត​ដូច​សព្វថ្ងៃនេះ​។​ហើយ​ត្រូវ​ចងចាំ​ថា​គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​និង​បន្ត​គាំទ្រ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បន្តទៀត​ដើម្បី​ការរីកចម្រើន​សង្គមជាតិ​និង​ការរស់នៅ​ប្រកបដោយ​សេចក្ដីសុខ សាន្ត​និង​សម្បូរ​រុងរឿង​៕SRN

លោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​
​ជនកម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​បញ្ចុះបឋមសិលា​សង់​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​បន្ថែម​នៅ​អនុវិទ្យាល័យ​ក្រយា​(​រូបថត​ក្រុមការងារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម