អ្នកភូមិ​ឥណ្ឌា​គប់​អាចម៍គោ​ដាក់គ្នា​ទាំង​ដុំៗ​ដើម្បី​លាង​អំពើ​បាប​ឱ្យ​ព្រលឹង​ដូនតា​

866
ចែករម្លែក

​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បានបង្ហាញ​ក្រុម​អ្នក​គោរពបូជា​សាសនា​កំពុង​រៀបចំ​ពិធី​សាសនា​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ដែល​ពាក់ព័ន្ធ​នឹង​ការ​ពូន​អាចម៍គោ​គប់​ដាក់គ្នា​ទៅវិញទៅមក​។​

​ប្រពៃណី​ប្រចាំឆ្នាំ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​ត្រូវបាន​គេ​ជឿថា​មាន​អាយុកាល​រាប់រយឆ្នាំ​មកហើយៗ​ពួក​អ្នក​ជឿ​ស៊ុប​ចូលរួម​ពិធី​នេះ​ដើម្បី​លាង​អំពើ​បាប​របស់​ដូនតា​ពួកគេ​។​

​ជា​រៀងរាល់ឆ្នាំ​បុរសៗ​នៅក្នុង​ភូមិ​ហ្គោ​ម៉ា​តា​ភូ​រ៉ា (Gomatapura) បាននាំគ្នា​មក​ជុំគ្នា​ក្នុង​ក្រោលគោ​រួច​គប់​អាចម៍គោ​ដាក់គ្នា​។​

​យោងតាម​វេ​ប​សាយ Newsflare ប្រពៃណី​នៅក្នុង​សហគមន៍​តូច​មួយ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​រដ្ឋកា​ណា​តា​កា និង រដ្ឋ​តា​ម៉ិ​ល​ណា​ឌូ មាន​ឫសគល់​ចេញពី​ឧបទ្ទវហេតុ​មួយ​កាលពី ២៥០ ឆ្នាំមុន​។​

​តាម​ដឹង អ្នកភូមិ​បាន​បរទេះ​កិន​ពីលើ​គោ​ដ៏​ពិសិដ្ឋ​មួយ​។​

​ដោយមាន​កំហឹង​ខ្លាំង គោ​នោះ​បានដាក់​បណ្តាសា​ដល់​ភូមិ​នេះ ដោយ​ធ្វើឱ្យ​ប្រជាជន​ក្នុងភូមិ​ប្រយុទ្ធ​គ្នា​គ្មាន​ទីបញ្ចប់​។​

​ទោះយ៉ាងណា គោ​នោះបាន​សម្រេចចិត្តថា អ្នកភូមិ​អាច​លាង​ទោស​សម្រាប់​កំហុស​នេះ​បាន ប្រសិនបើ​ពួកគេ​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​អាចម៍គោ​រៀងរាល់ឆ្នាំ​។​

​បើ​ខកខាន​មិនបាន​ធ្វើ​ដូច្នោះ​ទេនោះ យោងតាម​ប្រពៃណី​អាច​មានន័យថា បណ្តាសា​នោះ​នឹងត្រូវ​ដាក់​មកលើ​ភូមិ​នេះ​វិញ​ជាមិនខាន​៕ ដោយ៖ កញ្ញាដាលីស

ប្រពៃណី​គប់​អាចម៍គោ​ដាក់គ្នា​កើតឡើង​តាំងពី ២៥០ ឆ្នាំមុន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ