ផ្សែង​អ័ព្ទ​នៅ​រដ្ឋធានី​ញូ​វ ដេល្លី កាន់តែ​អាក្រក់​ដល់​ថ្នាក់​អាជ្ញាធរ​ចែក​ម៉ា​សមុខ​ដល់​អ្នក​អត់​ផ្ទះសម្បែង​

2691
ចែករម្លែក

ពួកអ្នកអត់ផ្ទះសម្បែងនៅក្រុងញូវ ដេល្លី របស់ឥណ្ឌា នឹងត្រូវផ្តល់ម៉ាសមុខដើម្បីជួយពួកគេអោយនៅមានជីវិតនៅក្នុងទីក្រុងដែលមានការបំពុលអាកាសធាតុដ៏អាក្រក់បំផុតក្នុងលោក ទោះជាពួកអ្នកជំនាញនិយាយថា វត្ថុបិទបាំងមុខនេះមិនមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងភាគតូចល្អិតដែលអាចបង្កបញ្ហាផ្លូវដង្ហើម។

នៅរាល់រដូវរងារ រដ្ឋធានីឥណ្ឌាដែលមានមនុស្ស២០លាននាក់រស់នៅនេះ តែងឈ្លក់នឹងផ្សែងអ័ព្ទដ៏ក្រាស់ ដែលកំរិតបំពុលក្នុងខ្យល់ហួសកំរិតសុវត្ថិភាពដល់ទៅ៣០ដង។អ្នកក្រីក្រនិងអ្នកគ្មានផ្ទះសម្បែងហើយផ្ញើជីវិតមានដងផ្លូវនៃទីក្រុងនេះប្រឈមខ្លាំងជាងគេ ដោយសារតែរងផ្សែងពុលបញ្ចេញពីយានយន្ត រោងចក្រនិងធូរលីនៃការដ្ឋានសំណង់ជាប្រចាំ។

វិធានការសំរាប់ទប់ស្កាត់ផ្សែងអ័ព្ទ ដែលមានចាប់តាំងពីការហាមមិនអោយរថយន្តធុនធ្ងន់ចូលក្រុង ការដុតផាវកាំជ្រួចរហូតដល់ហាមកសិករមិនអោយដុតព្រៃធ្វើចំការ មិនបានជួយអោយផ្ទៃមេឃលើទីក្រុងស្រឡះបានទេ។

ពីពីន រ៉ាយ មកពីរដ្ឋបាលក្រុងដេល្លី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ម៉ាសមុខប្រមាណ១ម៉ឺននាក់នឹងត្រូវចែកជូនគ្រួសារអ្នកអត់ផ្ទះសម្បែង ស្រ្តីនិងអ្នកជម្ងឺរួមទាំងកូនក្មេង ខណៈកំរិតពុលក្នុងបរិយាកាសកាន់តែកើន។

តែពួកអ្នកជំនាញការ បាននិយាយថា ម៉ាសមុខទាំងនេះជួយបានតិចតួចប្រឆាំងនឹងភាគតូចៗល្អិតនៅក្នុងខ្យល់ ដែលគេស្គាល់ថាPM2.5ដែលតូចមិនអាចមើលឃើញដោយភ្នែកទទេ និងវាអាចជ្រាតចូលក្នុងបេះដូងនិងប្រព័ន្ធផ្លូវដង្ហើម៕ដោយ៖វាសនា

គុណភាពខ្យល់នៅក្រុងដេល្លីនារដូវរងារ ធ្លាក់ចុះទាបបំផុត ខណៈកសិករដុតព្រៃធ្វើចំការ បូករួមទាំងផ្សែងយានយន្តដែលមិនហុយឡើងលើនិងទៅឆ្ងាយ

យានយន្តក្នុងក្រុងញូវ ដេល្លី​ ផ្សំបានផ្សែងអ័ព្ទប្រមាណ២០ភាគរយនៅក្នុងក្រុង ។កាលពីសប្តាហ៍មុនក្រសួងគមនាគមន៍បានហាមរថយន្តធុនធំចូលក្រុង ជាវិធានការមួយដើម្បីបន្ថយផ្សែង

អ្នកជម្ងឺផ្លូវដង្ហើមកើនឡើងចំពេលទីក្រុងឥណ្ឌាគ្របដោយផ្សែងពុល

ទីតាំងផ្សាយពាណិជ្ជកម្ម