​តារា​សម្តែង​ដំបូង​គេ លោក ចៅ​ខ្មែរ សម្រេចចិត្ត​រៀបការ​ជាមួយ​បុរស​ដូចគ្នា​

1665
ចែករម្លែក

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ ៖ ​តារា​សម្តែង លោក ចៅ​ខ្មែរ បានសម្រេច​ចិត្ត​រៀបការ​ជាមួយ  និង​កូនកំលោះ លោក ខុន ខេមរិន្ទ ជា​បុរស​ដូចគ្នា​ហើយ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨ នៅ​គេហដ្ឋាន​របស់លោក ដោយ​រៀបចំ​តាម​ប្រពៃណី ប៉ុន្តែ​មិន​តាម​លំដាប់លំដោយ​ទាំងអស់​នោះទេ ពោលគឺ​កម្មវិធី ធ្វើឡើង​ចោះៗ គឺ​សូត្រមន្ត ចងដៃ និង ពិសា​ហារ​ជប់លៀង​ពេល​ល្ងាច និង​មានការ​សាទរ​ពី​ខាង​សាច់ញាតិ​ទាំងសងខាង​ផងដែរ​។

​​លោក ចៅ​ខ្មែរ និយាយថា ដ្បិតតែ​លោក​រៀបការ​ភេទ​ដូចគ្នា ដែល​ច្បាប់​រដ្ឋ​មិន​អនុញ្ញាតិ ប៉ុន្តែ​លោក​បាន​ធ្វើ​ឡើង​​ធំដុំ ដោយមាន​ពិធីសូត្រមន្ត និង​ចងដៃ​មិន​ខុសពី​មង្គល​ប្រុស​ស្រី​ទូទៅ​នោះទេ ដ្បិតថា​ពិធី​ខ្លះ​គ្រាន់តែ​ធ្វើ​របៀប​ឩ​ប​កិច្ចៗ​។ ពិធី​នោះ ក៍​ភ្ជាប់​នឹង​ពិធី​ឡើងផ្ទះ និង​សម្ពោធ​ហាង​លក់​ផលិតផល ដែល​អ្នក​ទាំងពីរ​សន្សំ​លុយកាក់​រួមគ្នា​ទិញ​បាន​។​

​ក្នុង​ពិធី​នោះ លោក​ត្រូវគេ​ឃើញ​សាច់ញាតិ និង​មេបា​ទាំង​ខាង​កូនកំលោះ និង​ខាង​ចៅ​ខ្មែរ ចូលរួម​ដោយ​ទឹកមុខ​សប្បាយរីករាយ ដោយ​តំណាង​គ្រួសារ​ទាំងសងខាង សុទ្ធតែ​បញ្ជាក់ថា គ្មាន​អារម្មណ៍​អាម៉ាស់​នោះទេ ផ្ទុយទៅវិញ​គឺ​សប្បាយចិត្ត និង​គាំទ្រ​ដែល​កូនប្រុស​ទាំងពីរ​ក្លាហាន​បញ្ចេញ​អារម្មណ៍​ពិត ហា៑ន​រៀបការ​ជាមួយគ្នា​។​

​អ្នក​ទាំង​២​រៀបការ​ឃើញថា ទាំង​សាច់ញាតិ​សងខាង​មក​បំពេញចិត្ត​កូន​ទាំង​២ ដោយ​ទឹកមុខ​ញញឹមញញែម ហើយ​ជូនពរជ័យ​គ្រប់គ្នា​មិន​ថា ឡើយ​បងប្អូន សូម្បីតែ​អ្នកសិល្បៈ មិត្តភក្តិ​ក៏​លើកទឹកចិត្ត​។ អ្វីដែល​សំខាន់​អ្នក​ចូលរួមបាន​និយាយថា តស៊ូ​ទៀត​កុំ​ស្តាប់​អ្នក​និយាយ​មិនល្អ ខំ​ស្រឡាញ់គ្នា ខំ​រកលុយ ធ្វើបុណ្យ​សាង​កុសល​ជួយ​សង្គមជាតិ ជួយ​អ្នក​ទន់ទាប កុំ​យក​អារម្មណ៍​ទៅ​ខ្វល់ខ្វាយ​អ្នក​ថា សំខាន់​យើង​រើស​បាន​អ្នក​ល្អ​។ គ្មាន​អ្នកណា​គេ​ចង់​កើតមក​ខុសគេ​នោះទេ​។​

​ទន្ទឹមនឹងនេះ​ផងដែរ ឃើញថា ទិដ្ឋភាព​នៅក្នុង​ថ្ងៃ​ពិសេស​របស់​តារា​រូបនេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះថា នេះ​ជា​លើក​ទី​១​ហើយ ដែល​អ្នក​នៅក្នុង​រង្វង់​សិល្បៈ​ដាច់ចិត្ត​រៀបការ​ភេទ​ដូចគ្នា​បែបនេះ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ទាំង​២ ឲ្យ​ស្រលាញ់គ្នា​ជា​រៀងរហូត​។ ថ្ងៃជ័យ​សិរី​មង្គល​ចូល​រោងការ របស់​អ្នក​ទាំងពីរ ដែល​បាន​កាន់​ដៃ​គ្នា​ចូល​រោង​ជ័យ​យ៉ាង​ពោរពេញ​ដោយ​ក្តី​សុខ និង​ស្នាមញញឹម ស្របពេល​ដែលជា​ថ្ងៃ​ពិសេស ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​រាប់ម៉ឺន​ដុល្លារ ដែល​បានមកពី​ប្រាក់​ខិតខំ​រកស៊ី​មិន​ថា ថ្ងៃ​យប់​របស់​អ្នក​ទាំងពីរ​៕B/

តារា​សម្តែង លោក​ចៅ​ខ្មែរ និង លោក ខុន ខេមរិន្ទ ក្នុង​ថ្ងៃ​មង្គល


ទីតាំងផ្សាយពាណិជ្ជកម្ម