ឌុប​គ្នា​ទៅធ្វើ​ការលឿន​ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក របួសធ្ងន់​២​នាក់​

798
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ២​នាក់​ប្តី​-​ប្រពន្ធ រងរបួស​ធ្ងន់​សន្លប់​ឈឹង​នៅ​កន្លែង បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូឌុប​គ្នា​ប្រ​ញ៉ាប់​ទៅធ្វើ​ការ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដឹក​តាប​ប៊ី​យ៉ែ​រ​កំពុង​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ពីរ​នាក់​ប្តី​-​ប្រពន្ធ  ប្តី​ឈ្មោះ ឃិន សាមឿន អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុក​កំណើត​​ភូមិ​ត្រាំខ្នា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំណែក​ប្រពន្ធ​ឈ្មោះ សោម ស្រី​ល័​ក្ខ អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ ស្នួល ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ទាំង​២​នាក់​ស្នាក់នៅ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ZOOMER X ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-3597 ។ ចំណែក ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ម៉ាក ស៊ី ​ធី ផ្លើស ដឹក​តាប​ប៊ី​យ៉ែ​រ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​ស្គាល់ឈ្មោះ ។​

​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក បាន​បើក​ឆ្លងផ្លូវ ពី​លិចទៅ​កើត ហើយ​មាន​មនុស្ស​២​នាក់​ផ្សេងទៀត មកឈរ​សម្រួល​ចរាចរណ៍ ដើម្បី​ឲ្យ​រ៉ឺ​ម៉ក​ឆ្លងផ្លូវ​សិន យាន​ផ្សេងៗ   ទាំង​រថយន្ត ទាំង​ម៉ូតូ ដែលមាន​ដំណើរ​ពី​ជើង​ទៅ​ត្បូង បាន​ឈប់​រងចាំ ដើម្បី​ឲ្យ​រ៉ឺ​ម៉ក​ឆ្លងផ្លូវ។ ចំណែក​ម៉ូតូ​រងគ្រោះ​វិញ ជិះ​ឌុប​គ្នា ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែរនោះ ល្បឿន​លឿន សរសៀ​តាម ប្រឡោះ​រថយន្ត ដែល​កំពុង​ឈប់​ចាំ​នោះ ក៏​ជ្រុល​ទៅបុក​ចូល​ក្រោម​រ៉ឺ​ម៉ក​តែម្តង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែកឯ ម៉ូតូ និង រ៉ឺ​ម៉ក ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ