រោងចក្រ​ហ្គ្រេ​ន មី ដូ​វ កម្មករ​នៅ​បន្ត​ដួលសន្លប់ ២០​នាក់​នា​ព្រឹក​នេះ​

895
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ កម្មករ​រោងចក្រ ជាង​២០​នាក់ បន្ត​ដួលសន្លប់​ទៀតហើយ នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេ​ន មី ដូ​វ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព កំពុង​ចេញ​អន្តរាគមន៍ ដឹកបញ្ជូន​ជនរងគ្រោះ​ចេញទៅ​មន្ទីរពេទ្យ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ម្សិល​មុ​ិ​ញ កម្មករ​ដួលសន្លប់​ជាង​៤០​នាក់ ដោយសារតែ​បុរស​ម្នាក់ ជា​រដ្ឋបាល​រោងចក្រ ស្រែក​សំឡុត​ឡូឡា រហូតដល់​កម្មករ​ភ័យ​សន្លប់​ត​គ្នា រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិក នេះ កម្មករ​នៅមាន​អារម្មណ៍​ភិតភ័យ ទើប​រហូតដល់​មាន​អ្នក​ដួលសន្លប់​ជាង​២០​នាក់ ជា​បន្តបន្ទាប់ ។​

​សភាព​ការ​ផ្អើល ឆោឡោ​របស់​កម្មករ ដោយ​ករណី​ដួលសន្លប់ ត្រូវបាន​ក្រុម​សង្គ្រោះ រថយន្ត​សង្គ្រោះ​របស់​អ្គ​ភាព​៧១១ ចេញទៅ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម