នៅ​ថ្ងៃទី​២២​វិច្ឆិកា​នេះ​រដ្ឋបាល​រាជធានី​សូត្រមន្ត​, ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​លើ​ស្ពាន​ពេជ្រ​

720
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ​ប្រារព្ធ​ពិធីសូត្រមន្ត ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ​។​
​ក្នុងនោះ​រដ្ឋបាល​រាជធានី បាន​បញ្ជាក់ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធីសូត្រមន្ត ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លងមក​។ ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ពិធីសូត្រមន្ត នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ នៃ​ទីក្រុង​កោះ​ពេជ្រ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ជនរងគ្រោះ ដែល​បាន​បាត់​បង់ជីវិត​អាយុជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​។​
​គួររំលឹកថា​៖ កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ដែលជា​ថ្ងៃ​ចុងបញ្ចប់ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នោះ មាន​កើត​ភាព​ជ្រួលច្របល់​ដ៏​ធំ​មួយ នៅលើ​ស្ពាន​ពេជ្រ នៃ​មណ្ឌល​កម្សាន្ត​ទីក្រុង​កោះ​ពេជ្រ បណ្តា​ល្យ​មនុស្ស​ចំនួន​៣៥៣​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម និង​រន្ធត់​បំផុត និង​ជាម​នុស្ស​ជាច្រើន​ទៀត​រងរបួស​។​ស្ពាន​ពេជ្រ ដែល​មនុស្ស​៣៥៣​នាក់ បាន​ស្លាប់​នៅ​ទៅនោះ ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​រត់​ជាន់គ្នា កាលពី​ឆ្នាំ​២០១០ ត្រូវបានធ្វើ​ការរុះ​រើចេញ​ហើយ ជា​អ្វី ដែល​ខ្លួន​ចាត់ទុកថា មាន​ស្ពាន​ពីរ​សម្រាប់​ឆ្លងកាត់​ទៅវិញ ទៅមក គ្រប់គ្រាន់​ហើយ មិនចាំបាច់​មាន​ស្ពាន​ពេជ្រ​ទៀត​ទេ​។​មានការ​កត់សម្គាល់​ស្ពាន​ពេជ្រ ត្រូវបាន​អ្នកធ្វើដំណើរ​ទៅកាន់​កោះ​ពេជ្រ មិនសូវ​ធ្វើដំណើរ​ឆ្លងកាត់​នោះទេ ចាប់តាំងពី​ឧ​ប​ទ្ទេវ​ហេតុ​នោះ​រួចមក ដោយសារ​អារម្មណ៍​នឹក​ដល់​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ ទើប​រុះរើ​ចោល​ទាំងស្រុង​តែម្តង​។​ស្ពាន​មរណៈ ព្រោះ​មាន​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​ចំនួន​៣៥៣​នាក់​ក្នុង​ឧបទ្ទវហេតុ​ជាន់គ្នា កាលពី​ថ្ងៃទី​២២ វិច្ឆិកា ២០១០ ដែលជា​យប់​ថ្ងៃទី​៣​នៃ​ពិធី​បុណ្យអុំទូក ។ ភាព​សោកសៅ និង​ក្តុកក្តួល​នៅតែ​កើតមាន​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ព្រោះ​នៅពេល​ដែលមាន​ការនិយាយ ពី​ស្ពាន​ពេជ្រ គឺ​ពួកគាត់​នៅតែ​ស្រមៃ​នឹកឃើញ ពី​ភាពរន្ធត់​នឹកស្មាន​មិន​ដល់ ។
​គួររំលឹកថា​៖​ការរុះរើ​ស្ពានដែក និង​ខ្សែកាប (​ស្ពាន​ពេជ្រ​) នេះ​ចេញ គឺ​ដើម្បី​កាត់បន្ថយ​ភាព​សោកសៅ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ម្យ៉ាងទៀត​មាន​ស្តូប​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​ជំនួស​វិញ​មាន​ហើយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម