​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្បែ​ព្រែក​នៅ​ក្រុង​បាវិត​

704
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​គ្មាន​ពាក់អាវ​មានតែ​ខោ​លី​អូ​ក្បែរ​ព្រែក​បឹង​ក្វាង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​។​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដឹក​ក្របី​ទៅ​ចង​នៅ​ព្រែក​បឹង​ក្វាង​ហើយ​ក៏បាន​ស្រែកហៅ​បងប្អូន​ប្រជាពលរដ្ឋ​មក​មើល​។​កាលពី​វេលា​ម៉ោង​៦៖៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុះ​ក្បៃ​រ​ព្រែក​បឹង​ក្វាង ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បានឱ្យដឹងថា​បុរស​ដែល​ប្រទះឃើញ​ស្លាប់​នោះ​មានឈ្មោះ​អិន សូ​វៀត អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​នៅ​ទីតាំង​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​កម្លាំង​ក្រុង​បាវិត ព្រមទាំង​គ្រូពេទ្យ​ជំនាញ​ក៏បាន​ចុះ​ទៅដល់​គោលដៅ ទីតាំង​ដែល​ជនរងគ្រោះ បាន​ដេកស្លាប់​។​

កម្លាំង​ជំនាញ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ពុំមាន​ស្លាកស្នាម ឬ​ដាច់​រលាត់​ត្រង់ចំណុច​ណា​នោះទេ ។​សមត្ថកិច្ច​ក៏បាន​ដាក់​ការសង្ស័យថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ព្រោះ​ជនរងគ្រោះ​ចូលចិត្ត​ពិសារ​ស្រា​ជាប្រចាំ​។​​បន្ទាប់ពី​ធ្វើ​កោសល​វិច័យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​ក្បែ​ព្រែក​នៅ​ក្រុង​បាវិត​

ទីតាំងផ្សាយពាណិជ្ជកម្ម