ចៅសង្កាត់​បាវិត​ចាត់​វិធានការណ៍​ក្តៅ​ចំពោះ​អាជីវករ​នៅ​ផ្សារ​តា​ពៅ​ដែល​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​

966
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់​នៅ​ម្តុំ​ផ្សារ​តា​ពៅ​ស្ថិត​ក្នុងភូមិ តា​ពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង​ដោយ​កន្លងមក​មាន​បង​ប្អូន​អាជីវករ​ជា​អ្នកលក់ដូរ​បាន​យកមុខ​ទំនិញ​ផ្សេងៗ​មក​លក់ លើ​ចិញ្ចើមថ្នល់ លើ​លូទឹក​និង​ធ្វើអោយ​ផ្លូវ​រួម​តូច​បណ្តាលអោយ​មានការ​កកស្ទះ​ចរាចរណ៍ បាត់បង់​សោ​ភ័​ណ្ឌ​ភាព និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប​សាធារណៈ​ជាដើម​។​

​លោក សាញ់ សាខុន ចៅសង្កាត់​បាវិត​បានអោយ​ក្រុម​អ្នកសារព័ត៌មាន​ដឹងថា នាពេល​កន្លងមក គឺ​ខាង​សង្កាត់​បាន​ចុះ​ធ្វើការ​ណែនាំ​និង​បាន​ប្រាប់​ដល់​បងប្អូន​អាជីវករ​ដែល​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​លើ​លូរ​ជាដើម​ហើយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ដែរ​ប៉ុន្តែ​ពេលដែល​អាជ្ញាធរ​ចេញ​វិញ​បាត់​គឺ​លក់​ដដែល​។​

​លោក​ចៅសង្កាត់​បាន​បន្ត​ទៀតថា​៖​ដើម្បី​បញ្ចៀស​និង​បង្ការ​នូវ​ការកកស្ទះ​ចរាចរណ៍​កើតមានឡើង​និង​រក្សាបាន​នូវ​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​អនាម័យ​ល្អ សូមអោយ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​រុះរើ ឆ័​ត្រ តូប​លក់ដូរ ចេញ​ពីលើ​ចិញ្ចើមផ្លូវ​ដោយ​ថយ​អោយ​ផុតពី​លូរ​ទឹក​និង​ផ្លូវទឹក​ជាពិសេស​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​និង​ពេល​មាន​ភ័យ​អាសន្ន​ណាមួយ​កើតមានឡើង​ដូចជា គ្រោះ​អគ្គិភ័យ មាន​អ្នក​ជ​ង្ងឺ​ត្រូវការ​សង្គ្រោះបន្ទាន់​។​ល​។​

​លោក​ចៅសង្កាត់​បាន​បន្ថែ​ម​ទៀតថា​៖​នាពេល​ខាងមុខនេះ​អាជ្ញាធរ​និង​រៀបចំ​ឈូ​ូ​ស​ឆាយ​ពង្រីក​ផ្លូវ​នៅ​ម្តុំ​ផ្សារ​តា​ពៅ​នេះ​ដោយមាន​ការជួសជុល​ផ្លូវ​ដោយ​ក្រាល​ថ្ម​មិច​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ងាយស្រួល​ធ្វើដំណើរ​។​

​បើតាម​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ពួកគាត់​បាន​សាទរ​ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាត់​វិធានការណ៍​និង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ជាពិសេស​គឺ​បាន​ឈូ​ូ​ស​ឆាយ​ពង្រីក​ផ្លូវ​អោយបាន​ធំ​ជាង​មុន​និង​ផ្លូវ​ស្អាត​ងាយស្រួល​ធ្វើដំណើរ​លែង​កកស្ទះ​ទៀតហើយ​។​ហើយ​ពួកគាត់​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​គិតគូរ​ជួសជុល​ផ្លូវ​និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដោយ​កន្លងមក​ផ្លូវ​នៅ​ម្តុំ​នេះ​ធ្វើដំណើរ​មិន​រួច​ទេ​គឺមាន​ការកកស្ទះ​ដោយសារ​ការដាក់​លក់​ពាស​ពេញ​ផ្លូវ​ប៉ុន្តែ​ឥលូវ​បាន​អាជ្ញាធរ​បានធ្វើ​ហើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម