​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នឹង​ដកហូត​ថ្នាំញៀន​មួយចំនួន​

701
ចែករម្លែក

​ដោយៈ​បាយ័ន​/​បន្ទាយ​មាន​ជ័​យៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​បឹង​ត្រកួន​សហការ​ណ៍​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នគរបាល​ស្រុក​ថ្មពួក​បាន​ឃាត់ខ្លួន​និង​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ ហើយ​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ទៀតផង​។​ការបង្ក្រាប​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយឯក ស៊ុន សុធា​រិ​ទ្ធិ នាយរង​ប៉ុស្តិ៍​បឹង​ត្រកួន បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ឡាំ ត្រេង អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​លោក​បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន​រួចហើយ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ ហើយ​រកឃើញ​ថ្នាំញៀន​ពណ៌​ក្រហម​ប្រភេទ​អក្សរ​(WY)​ចំនួន​១៥៦​គ្រាប់​(​មួយរយ​ហាសិប​ប្រាំមួយ​គ្រាប់​) ក្នុងនោះ​មាន​ពណ៌​ខៀវ​ចំនួន ០១​គ្រាប់​។​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង បញ្ជូនទៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/

​រូបភាពៈ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នឹង​ដកហូត​ថ្នាំញៀន​មួយចំនួន​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម