មកស្គាល់អគ្គ​ស្នងការរង​នគរបាលជាតិ​ទាំង​១៧​រូប​

5844
ចែករម្លែក
  • 4.3K
    Shares
នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការនគរបាលជាតិ (រូប៖ ខ្លីៗ)

ដោយ: មុនីរ័ត្ន / ​ភ្នំពេញ: រហូតមកដល់​ពេលនេះ អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​ដ្នា​ន​នគរបាលជាតិ ដែលមាន​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន ជា​អគ្គស្នងការ មាន​អគ្គ​ស្នងការរង​ចំនួន ១៧​រូប រួមមាន​៖

១-​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិភាគ​ទី​៤ និង​ភូមិភាគ​ទី​៥​។
២-​នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិ​ភាគី​ទី​១, ២ និង​ភូមិភាគ​ទី​៣​។
៣-​នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ចោរកម្ម ក្រុម​ស៊ើបអង្កេត បទល្មើស​ឆ្លងដែន ការងារ​វិនិយោគិន និង​ទេសចរណ៍​បរទេស​។
៤-​នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការងារ​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស​ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន​។​
៥-​លោកស្រី​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
៦-​នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ការពារ​។
៧-​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន​។
៨-​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍​។
៩-​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង ជំនួយ​ការដឹកនាំ​ទទួលបន្ទុក​ការងាររដ្ឋបាល ក្នុង​ផែន​នគរបាល​ព្រំដែន គ្រប់គ្រង និង​ដឹកនាំ​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន និង​ទទួល​ជួយ​ការងារ​ព្រំដែន ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥​។
១០-​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ( ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨)​។
១១-​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
១២-​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការងារ​បច្ចេកទេស​ស​ន្តិ​សុខ និង​ការងារ​នាយកដ្ឋាន​កណ្តា​ល​សន្តិសុខ​។​

​ចំណែក​អគ្គ​ស្នងការរង​នគរបាលជាតិ​ចំនួន​៣​រូប ដែល​តែ​តែងតាំង​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​មានដូចជា​៖
១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា
២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន
៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន

​រីឯ​អគ្គ​ស្នងការរង​នគរបាលជាតិ ដែល​តែ​តែងតាំង​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានដូចជា​៖
១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី ពី​ប្រធាន​នាយកដ្ឋាន​កណ្ដាល សណ្ដាប់ធ្នាប់​សាធារណៈ ទៅជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​
២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ ស៊ីថា ពី​ប្រធាន​នាយកដ្ឋាន​អន្ដរាគមន៍ ទៅជា​អគ្គ​ស្នងការរង​នគរបាលជាតិ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម