​ទីតាំង​រៀបចំ​បុណ្យអុំទូក​នៅ​បន្ទាយមានជ័យ​បាន​ត្រៀមលក្ខណ​:​រួចរាល់​ហើយ​

1620
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ទីតាំង​និង​គម្រោង​រៀបចំ​បុណ្យអុំទូក​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​បន្ទាយ​មាន​ជ៏​យ​បាន​ត្រៀមលក្ខណ​:​រួចរាល់​ហើយ​ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​អ្នកពាក់ព័ន្ធ​។​យោង​កម្មវិធី​គឺ​ខេត្ត​នឹង​ថា​នឹង​រៀបចំ​កម្មវិធី​បុណ្យ​អ៊ុំ​ទូក​អកអំបុក​នា​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ វិច្ឆិកា​។​

កម្មវិធី​ទាំងនោះ​នឹងធ្វើ​នៅ​ដងស្ទឹង​សិរីសោភ័ណ​ដូចជា​នៅ​ចំណុច​ខាងក្រោយ​នៃ​ប​ត្រើយ​សងខាង​នៃ​សាកលវិទ្យាល័យ​មានជ័យ​នៃ​ផ្លូវជាតិ​ល​រខ​៥​ស្ថិតក្នុង​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​នៅ​ទីនោះ​នា​ត្រើយម្ខាង​ភ្ញៀវ​ក៏​អាច​ចុះ​លេង​លើ​ស្ពាន​បណ្តែត​និង​ជិះ​កូន​ទា​ដែល​ទើប​ស​ម្ណោ​ធ​ដាក់អោយ​ប្រើប្រាស​ថ្មីៗ​នេះ​ផងដែរ ។​

​កម្មវិធី​សប្បាយរីករាយ​ទាំងនេះ ធ្វើឡើង​ដើម្បី​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ថ្នាក់ជាតិ​ដែល​ប្រារព្ធ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២១-២២-២៣​ខែវិច្ឆិកា​២០១៨ នាពេលខាងមុខ​។​គណ​:​កម្ម​ការ​ខេត្ត​រៀបចំ​កម្មវិធី​បុណ្យជាតិ​អន្តរជាតិ​បានប្រគល់​ភារកិច្ច​អនុគណ​:​កម្ម​ការទទួល​បន្ទុក​ប្រណាំងទូក ទទួល​តាំង​ពិ​ព័រ​ណ៌ ,​ពិនិត្យ​តារាង​ទូក​និង​ការបែងចែក​អ្នកគាំទ្រ​ទូក ,​ការរៀបចំ​បណ្តែតប្រទីប​នៃ​ម​ន្ទិ​រ​អង្គភាព​ខេត្ត​ស្រុក​ក្រុង​,​។​

​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កា​នូ​កៃ​យ៉ាក់ និង​ទូក​រ៉ូ​វី​ង​កម្ពុជា​,​កម្មវិធី​ប្រគុំ​តន្ត្រី​ប្រឡង​ចម្រៀង​,​កម្មវិធី​កីឡាប្រដាល់​។​អំ​ពិ​ទូក​-​ង​និង​ចំណុះ​ទូក​ដែល​បានមក​ដល់ទី​តាំង​ហើយ​កំពុង​សម​កម្លាំង​គេ​បាន​សង្កេតឃើញថា​បានទទួល​ការណែនាំ​បច្ចេកទេស​ពី​គណ​:​កម្ម​ការផ្តល់​ពិន្ទុ​ដើម្បី​ធានា​អោយបាន​សុ​ក្រឹត្យ​យុត្តិធម៌​បញ្ជៀ​ស​បាតុភាព​តវ៉ា​។​

​ឯ​អ្នក​ឧបត្ថម្ភ​ចំណុះ​ទូក​ក៏ត្រូវ​កែលម្អ​ហើយ​បញ្ជៀ​ស​ដាច់ខាត​បាតុភាព​ដែល​ចំណុះ​ទូក​និង​អ្នកគាំទ្រ​ទូក​តែង​តវ៉ា​ប្រទូស្ត​រាយ​រាល់​ឆ្នាំ​នោះ​។​ក្នុងនោះ​មន្ទីរ​អង្គភាព​រដ្ឋ​អង្គការ​សមាគម​និង​ក្រុមហ៊ុន​នានា​ក៏មាន​ទូក​ឬ​រក​ទូក​ដាក់ឈ្មោះ​អង្គភាព​ខ្លួន​ដើម្បី​ចូលរួម​អុំ​ដើម្បីឱ្យ​មើលទៅ​ឃើញ​ច្រើន​កុះករ​ផងដែរ​នា​ឆ្នាំនេះ​។​ឯ​ការផ្សព្វផ្សាយ​ពី​ព្រឹ​ត្ត​ការណ៍​នេះ ក៏​ត្រៀម​ធ្វើឱ្យ​ខ្លាំងក្លា​ជាង​ឆ្នាំមុនៗ​ដែរ​។​

​សូម​រំលឹកថា : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កំណត់​យក​ថ្ងៃ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ រៀបចំ​ពិធី​ប្រណាំងទូក​’’​ង​’’​ថ្នាក់​ខេត្ត​និង​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដូចជា​ការតាំងពិព័រណ៍​ផលិតផល​និង​លក់ដូរ កីឡាប្រដាល់ ការប្រគុំ​តន្ត្រីសម័យ មហោស្រព​ប្រឡង​ចម្រៀង​បុរាណ​-​សម័យ ។​តាម​គម្រោង​នៃ​កម្មវិធី​គឺ​-​កម្មវិធី​បើក​ថ្ងៃទី​១៤​ខែវិច្ឆិកា ពី​ម៉ោង​៨​ព្រឹក ទូក​ចាប់​ផ្ឪើ​ម​ប្រណាំង ។

​ប៉ុន្តែ​ពិធី​ផ្លូវការ​នឹង​បើក​នៅ​ម៉ោង​២​រសៀល ដោយ​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​។ ថ្ងៃ​ដដែល​នា​ម៉ោង​៦​ល្ងាច​នឹង​បើក​ដំណើរការ​ប្រទីប​អប​ដោយ​បាញ់​កាំជ្រួច​នៅ​មាត់​ស្ទឹង​សិរីសោភ័ណ​ក្បែរ​ស្ពានថ្ម​សម្តេច​ហ៊ុនសែន​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា​។​នាទី​នោះដែរ​នៅ​ម៉ោង​៧​យប់​នឹង​បើក​កម្មវិធី​កីឡាប្រដាល់​។​

​រីឯ​ស្តង់​ពិ​ព៍រណ៍​ភូមិ​១​ផលិតផល​១​និង​ពិព័រណ៍​សមិទ្ធ​ផលរប​ស់​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​នានា ក្រុង​ស្រុក​និង​កម្មវិធី​ប្រឡង​ចម្រៀង​បុរាណ សម័យ ត្រូវ​បើក​តាំងពី​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា​មកម្ល៉េះ ។​លុះដល់​ល្ងាច​ថ្ងៃទី​១៥​ខែវិច្ឆិកា​កម្មវិធី​បិទ​និង​ប្រគល់​ពាន​ទង់​និង​រង្វាន់​ដល់​ជ័យលាភី​ទូក​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​និង​លោកស្រី​ម៉ៅ​ម៉ា​ល័យ​។​

​ក្នុង​ព្រះរាជ​ពី​ធី​បុណ្យ​នេះ​ទៀត ពី​ម៉ោង​៧​យប់​តទៅ​នា​ថ្ងៃទី​២២​ខែវិច្ឆិកា នឹងធ្វើ​ពិធី​បុក​អំបុក អកអំបុក សំពះ​ព្រះ​ខែ​នៅ​បរិវេណ​មាត់​ស្ទឹង​សិរីសោភ័ណ​នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​តំណាលគ្នា​នឹង​កម្មវិធី​ព្រះរាជ​ពិធីបុណ្យ​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ ៕S/

រូបថត : ទីតាំង​និង​គម្រោង​រៀបចំ​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ​នៅ​បន្ទាយ​មាន​ជ៏​យ បាន​ត្រៀមលក្ខណ​:​រួចរាល់​ហើយ ( រូប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម