ធា​រី ហង់​រី ប្តេជ្ញា​បន្តការងារ​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្លិប​ម៉ូ​ណា​កូ​

1152
ចែករម្លែក

​ធា​រី ហង់​រី (Thierry Henry) បាន​ប្តេជ្ញា​តស៊ូ​បន្តទៀត បន្ទាប់ពី​ទទួលបាន​ការបោះឆ្នោត ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​របស់​ក្លិប​ម៉ូ​ណា​កូ​( Monaco )​បន្ទាប់ពី​ក្រុម​នេះ​ប្រកួត​ចាញ់​ក្រុម ភី​អេស​ជី​(Paris Saint Germain) ៤-០ កាលពី​ចុង​សប្តាហ៍​មុននេះ​។​
​ ​
​វីរបុរស​ក្លិប អា​សេណ​ល​(Arsenal) រូបនេះ​ខកខាន​មិនបាន​ស្វែងរក​ជ័យជម្នះ​ទេ ក្នុង​៦ ប្រកួត​ដំបូង​ក្នុងឋានៈ​ជា​គ្រូបង្វឹក​ធំ​ហើយ​ក្រុម​របស់លោក​ស្ទើរតែ​ស្ថិតនៅ​បាត​តារាង ទៅហើយ​។​
​ ​
​ហង់​រី បាន​ចូល​ដឹកនាំ​កាលពី​ថ្ងៃទី​១៣​ខែតុលា បន្ទាប់ពី​បដិសេធ​សំណើ​របស់​ក្លិប អា​ស្តុ​ន វីឡា​(Aston Villa) ។ ហង់​រី មាន​កីឡាករ​ដែល​អាច​លេង​បាន​ពេញលេញ​ត្រឹមតែ​៥​នាក់ ប៉ុណ្ណោះ អំឡុងពេល​សម្រាក​សម្រាប់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​។​
​ ​
​ហង់​រី និយាយថា “​ខ្ញុំ​បាន​និយាយ​មុន​ការប្រកួត​ថា មិនអាច​ឲ្យ​ស្ថានការណ៍​អាក្រក់​ជាង​នេះ​ទេ ប៉ុន្តែ​ឥឡូវនេះ​វា​ពិតជា​អាក្រក់​មែន​។ វា​គឺជា​រឿង​ដដែលៗ​។ យើង​មានឱកាស​ប៉ុន្តែ​យើង របូត​គ្រាប់​បាល់​ហើយ​យើង​បាត់បង់​កីឡាករ​។ ប្រាកដ​ណាស់ វា​ប៉ះពាល់​ដល់​ស្មារតី​ក្រុម ហើយ​យើង​អាច​មើលឃើញ​តាមរយៈ​កំហុស​តូចតាច​នេះ​”​។​
​ ​
​ក្រុម Monaco ធ្លាប់​លើក​ពាន Ligue 1 នៅ​រដូវ​កាល​ឆ្នាំ​២០១៦/១៧ ដែល​ពេលនោះ​មាន កីឡាករ​ល្អៗ​ច្រើន​រួមទាំង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ផងដែរ ប៉ុន្តែ​ក្រុម​នេះ ចាប់ផ្តើម​ធ្លាក់​ជើង​នៅពេល​បាត់បង់​កីឡាករ​ឆ្នើម​ទាំងនោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក ធា​រី ហង់​រី (Thierry Henry)​

ទីតាំងផ្សាយពាណិជ្ជកម្ម