បុរស​ប្រជា​ការពា​ម្នាក់​ត្រូវ​ឃាតករ​ចាក់​៣​កាំបិត​បណ្តាលឲ្យស្លាប់​

921
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ​សាហាវ​មែន​ផឹកស៊ី​ជាមួយគ្នា​ មិនគួ​លើកដៃ​ចាក់​សម្លាប់​បែបនេះ​ទៅ​កើត​​បុរស​ ដែល​គេ​ស្គាល់​ថា​ជា​ប្រជា​ការពារ​ភូមិ​តា​ឡី​ម្នាក់ ​ត្រូវ​ឃាតករ​ដែល​ត្រូវជា​មិត្ត​ភ​ក្ដិ​ផឹកស៊ី​ជាមួយគ្នា​ចាក់​ចំនួន​៣​កាំបិត ​បណ្តាល​ឲ្យស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិតនៅ​ភូមិ​ជើងឯក​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​សព​បុរស​ខាងលើ​មានឈ្មោះ កេ​ត ស៊ីថា​អាយុ​៥២​ឆ្នាំ​ មុខរបរ​ប្រជា​ការពារ​ភូមិ​តា​ឡី​​ស្នាក់នៅ​ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៌​មាននៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ​មុនពេល​កើត​ជនរងគ្រោះ​បាន​ជួយ​សម្រួល​ក្នុង​រឿង​ជម្លោះ​វាយ​គ្នា​បែកក្បាល ​ដែលមាន​មិត្ត​ភ​ក្រ័​ម្នាក់ទៀត ​ដែល​បាន​វាយ​ជនដៃដល​បែកក្បាល​ហើយ​ជនរងគ្រោះ​ ដែល​ស្លាប់​ខាងលើនេះ ​បាន​ជួល​សម្របសម្រួល​អោយ​ខាង​អ្នក​វាយ​ជនដៃដល់​បែកក្បាល​ ដែលជា​អ្នក​ចាក់​សម្លាប់​ (​បុរស​ប្រជា​ការពារ​)​ ចំនួន​៧០០​ដុល្លា​រ ដើម្បី​បញ្ចប់រឿង​ក្រោយពី​ទទួលបាន​លុយ​រួច​ជនរងគ្រោះ​និង​ជន​ដៃដល់​រួម​និង​មិត្ត​ភ​ក្ដិ​៣​នាក់​ផ្សេងទៀត​បាននាំគ្នា​ទៅ​ផឹកស៊ី​ នៅ​ហាង​អា​ម៉ា​ហ្សូ​ន​រួច​ហើយក៏​បបួលគ្នា​មក​ផឹក​បន្ត​នៅផ្ទះ​ប្រពន្ធចុង​ជនរងគ្រោះ​ថែមទៀត​។ លុះ​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​នៅ​លំ​សង្កាត់​ជើងឯក​ជនដៃដល់​បាន​ឈប់​ម៉ូតូ​រួច​ចុះ​ពីលើ​ម៉ូតូ​កាន់​កាំបិត​ស្ទុះ​ទៅ​ចាក់​ជនរងគ្រោះ​ចំនួន​៣​កាំបិត​រួច​ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​តែ​ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​មិនអាច​ព្យាបាល​បាន​បាន​ដាច់ខ្យល់​ស្លាប់​ហើយ​បាន​ដឹកយក​ផ្ទះ​វិញ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម