ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ អ​.​ស​.​ប​: ពលរដ្ឋ​ខ្មែរ​៤​នាក់​រងរបួស​, ទាហាន​មួក​ខៀវ​មិនមាន​របួស​ទេ​

1725
ចែករម្លែក
  • 331
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់ ដែល​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ បាន​រងរបួស ប៉ុន្តែ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (​ទាហាន​មួក​ខៀវ​) គឺ​មិនមាន​ទទួលរង​របួស​នោះទេ នៅ​ហេតុការណ៍​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដោយ​ក្រុម​ភេរវ​ករ​បើករថយន្ត​មួយគ្រឿង ចូលទៅ​បំផ្ទុះ​នៅក្នុង​ទីតាំង​ស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី នោះទេ​។​

​លោក​បាន​បន្តថា នៅ​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​ប្រទេស​ម៉ាលី​) ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ម៉ោង​នៅ​កម្ពុជា​) មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ បង្កឡើង​ដោយ​ក្រុម​ភេរ​វក​បើករថយន្ត​មួយគ្រឿង ចូល​មូលដ្ឋាន​មួយ​របស់​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​វ ប្រទេស​ម៉ាលី​។ ហេតុការណ៍​នេះ បាន​បណ្តាលឱ្យ​ភេរ​វករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅនឹងកន្លែង និង​បាត់​បង់ជីវិត​ជនជាតិ​ម៉ាលី​២​នាក់​ព្រមទាំង​មាន​អ្នករបួស​១៤​នាក់ ដែល​ក្នុងនោះ​ក៏មាន​ពលរដ្ឋ​ខ្មែរ​ដែល​បម្រើ​ការឱ្យ​អង្គការសហប្រជាជាតិ​ចំនួន​៤​នាក់​ផងដែរ ដោយមាន​ម្នាក់​របួសធ្ងន់ និង​៣​នាក់​ទៀត​របួសស្រាល​។​

​លោក​បញ្ជាក់ថា សម្រាប់​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា (​ទាហាន​មួក​ខៀវ​) ដែល​បំពេញបេសកកម្ម​នៅ​តំបន់​នេះ មិនមាន​គ្រោះថ្នាក់​ដោយហេតុ​ការណ៍​ខាងលើ​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម