​ឃាត់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់​ដកហូត​វត្ថុតាង​ចំនួន​៤​កញ្ចប់​នៅ​ឬ​ស្សី​កែវ​

771
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​តូច​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅក្នុង​ក្រុម​៨​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យដឹងថា​មុន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​គឺ​កម្លាំង​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​ប៉ុស្តិ៍​ឫស្សីកែវ​ស្រាវជ្រាវ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុម​៨​ភូមិ​សាមគ្គី​សង្កាត់​ឫស្សីកែវ​ហើយ​ជាក់ស្ដែង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​។​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១​ឈ្មោះ​តឿ​ខ្មៅ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ឈ្មោះ​បូ​ផាត​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​កំពង់ធ្វើការ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ន៏​តាម​នីតិវិធី​នៅពេល​ក្រោយ​៕S/​

ឃាត់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់​ដកហូត​វត្ថុតាង​ចំនួន​៤​កញ្ចប់​នៅ​ឬ​ស្សី​កែវ​

ទីតាំងផ្សាយពាណិជ្ជកម្ម