​សមិទ្ធផល​តម្លៃ​ខ្ទង់លាន​ដុល្លារ​លើទឹក​ដី​ខេត្តស្ទឹងត្រែង​នឹង​កើតមាន​ឆាប់ៗ​នេះ​ ​ ​

1259
ចែករម្លែក

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ក្រោយពី​ចំណាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សង់​ទំនប់​ទាញយក​ថាមពល​វា​រី​អគ្គិសនី​៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ទន្លេសេសាន​ក្រោម​ពីរ​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​គេ​រំពឹងថា​នឹង​បញ្ចប់​ផែនការ​របស់​ក្រុមហ៊ុន​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​។​

​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​នឹងត្រូវ​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សមិទ្ធផល​ថ្មី​ដែល​គួរឱ្យ​មោទនៈភាព​មួយ​នេះ​គឺជា​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខណៈ​ពេលនេះ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​កំពុង​បង្កើត​គណៈកម្មាការ​ចម្រុះ​មួយ​ដើម្បី​រៀបចំ​ពិធី​សម្ពោធ​សមិទ្ធិផល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។​ហើយក៏​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ពិសេស​អ្នក​ខេត្តស្ទឹងត្រែង​នឹង​ទទួលបាន​ភ្លើង​ប្រើប្រាស់​មុនគេ​។​
​ ​
សូមបញ្ជាក់ថា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​គឺជា​ទំនប់​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ទាញយក​ថាមពល​អគ្គិសនី​ប្រើប្រាស់​បាន​រហូតដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់​។​ក្រុមហ៊ុន​HYDROPOWERLOWERSESAN2​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៤​មកទល់នឹង​ឆ្នាំ​២០១៨​នេះ​ត្រូវ​បានបញ្ចប់​ការសាងសង់​និង​ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ថាមពល​ជា​ផ្លូវការ​៕S/

​សមិទ្ធផល​តម្លៃ​ខ្ទង់លាន​ដុល្លារ​លើទឹក​ដី​ខេត្តស្ទឹងត្រែង​នឹង​កើតមាន​ឆាប់ៗ​នេះ​


ទីតាំងផ្សាយពាណិជ្ជកម្ម