សហជីព​កម្ពុជា​ទទូច​ដល់​ក្រសួង​ពីរ​គួរ​ទំនាក់ទំនង​គ្នា​ឲ្យ​ស្អិតរ​មួ​ត​ដើម្បី​គាំពារ​សុខុមាល​ភាពល្អ​ដល់​ប្រជាពលរដ្ឋ​

942
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ដោយ​មើលឃើញ​នៅតែមាន​ការរើសអើង រវាង​អ្នកមាន​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​អ្នក​បង់ប្រាក់​សុទ្ធ លើ​ការទទួល​សេវា​ព្យាបាល​ជម្ងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​។ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ទទូច​ដល់​ក្រសួងសុខាភិបាល និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ទំនាក់ទំនង​គ្នា​ឲ្យ​បាន​ស្អិតរ​មួ​ត ដើម្បី​ផ្តល់នូវ​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​និង​មាន​សុខ​ភាពល្អ​។​

​លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​រៀបរាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា មូលហេតុ​នៃ​ការទទូច​ខាងលើ ដោយសារ​សេវា​សុខាភិបាល​មាន​កម្រិត​នៅឡើយ ខណៈដែល​កន្លងៗ​មក យល់ឃើញថា​នៅតែមាន​ភាព​រើសអើងរ​វាង​អ្នកមាន​ប័ណ្ណ​ប​.​ស​.​ស និង​អ្នក​បង់ប្រាក់​សុទ្ធ ដោយសារតែ​អ្នក​ព្យាបាល​បង់ប្រាក់​ត្រូវ​ប្រឈម​ឈរ​បង់ប្រាក់​នៅតាម​បញ្ជរ​ផ្នែក​នីមួយៗ ចំណែកឯ​អ្នក​កាន់​ប័ណ្ណ​ប​.​ស​.​ស ត្រូវ​នៅ​មួយផ្នែក​ផ្សេងទៀត​។​

​លោក សាលី បន្តទៀតថា ដោយឡែក​នៅតាម​បណ្តា​មន្ទីរពេទ្យបង្អែក​ផ្សេងៗ មិនទាន់មាន​សម្ភារៈ​ប​រិ​ក្ខា​គ្រប់គ្រាន់​និង​ធ្វើការ​ព្យាបាល​អ្នក​ជម្ងឺ​នៅឡើយ​ទេ នេះ​ជា​បញ្ហា​ចាំបាច់​ដែល​យើង​ត្រូវ​គិតគូរ​ទាំងអស់គ្នា ដូច្នេះ​យើង​ក៏​មិនទាន់មាន​ទំនុក​ចិត្តល្អ​ទៅលើ​សេ​វាប​.​ស​.​ស ក៏ដូចជា​សុខាភិបាល​ដែល​ទាមទារ​ត្រូវ​ធ្វើការ​រួមគ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម