សកម្មជន​ថៃ​ទទួលបាន​សិទ្ធិ​ជ្រកកោន​ន​យោ​យ​បាយ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង​

2405
ចែករម្លែក

សកម្មជនប្រឆាំងរបបយោធាថៃ លោកស្រី Chanoknan Ruamsap ដែលបានរត់ភៀសខ្លួនចេញពីប្រទេសថៃកាលពីដើមឆ្នាំនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីប្រមាថស្តេចថៃនោះ បានទទួលឋានៈជាជនភៀសខ្លួននយោបាយពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

លោកស្រី Chanoknan Ruamsap អាយុ២៥ឆ្នាំជាសមាជិកនៃចលនាប្រជាធិបតេយ្យថ្មីនេះ បានក្លាយជាជនជាតិថៃទីមួយដែលទទួលបានឋានៈជនភៀសខ្លួននយោបាយពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

ការិយាល័យអន្តោប្រវេសន៍នៃប្រទេសកូរ៉េខាងត្បូងបានផ្តល់សិទ្ធិជ្រកកោនតាមសំណើរបស់លោកស្រីកាលពីថ្ងៃសុក្រទី៩វិច្ឆិកា។

លោកស្រី Chanoknan Ruamsap បានរត់ភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីពាក់កណ្តាលខែមករាបន្ទាប់ពីត្រូវបានចោទប្រកាន់ពីប្រមាថព្រះមហាក្សត្រថៃពីបទចែកចាយព័ត៌មានរបស់BBCដែលនិយាយទាក់ទងនឹងស្តេចថៃនេះ លើទំព័រហ្វេសប៊ុករបស់លោកស្រី៕ដោយ៖សុខា/SN

ប៉ូលិស ចោទប្រកាន់លោកស្រី Chanoknan Ruamsap កាលពីពាក់កណ្តាលខែមករាពីបទប្រមាថព្រះមហាក្សត្រថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម