អ្នកមាន​សំណាង​៣​រូប​បានឈ្នះ​រង្វាន់​ជិត​១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​សែ​ល​កាត​

860
ចែករម្លែក

​ដោយ​:​ដេប៉ូ​/ភ្នំពេញ ​៖ ជាថ្មី​ម្តងទៀត​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់​ប្រាក់រង្វាន់ ទៅដល់​អតិថិជន របស់ខ្លួន​៣​រូប ដែលមាន​សំណាង​បានឈ្នះ នូវ​ទឹក​ប្រាក់សុទ្ធ​សរុប រហូតដល់​៩​ម៉ឺន​ដុល្លារ ។​អ្នកមាន​សំណាង​ទាំងនេះ​ត្រូវបាន​ក្រុមហ៊ុន​សែ​ល​កាត​ធ្វើការ​ប្រគល់​រង្វាន់​ជូន​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​កន្លងមក​។​

ចំពោះ​អ្នកមាន​សំណាង​ទាំងបី​រូបនេះ​គឺ ទី​១.បាន​ទៅលើ លោក ប៉ាង ពិសិដ្ឋ ជា​មន្ត្រីរាជការ​រស់នៅ​ខេត្តកំពង់ចាម បានឈ្នះ​ប្រាក់រង្វាន់ ២​ម៉ឺន​ដុល្លារ, អ្នក​ទី​២.បាន​ទៅលើ​លោក សាវ៉ា​ន់ ចរណៃ ជា​អាជីវក​លក់​ទូរស័ព្ទ នៅ​ភ្នំពេញ បានឈ្នះ​ទឺ​ក​ប្រាក់ ៣​ម៉ឺន​ដុល្លារ និង​ទី​៣.បាន​ទៅលើ​លោក រ៉េត សុវណ្ណ ជា​កម្មករ​រស់នៅ​ខេត្តកំពង់ចាម ដោយបាន ឈ្នះ​ទឹកប្រាក់ ៤​ម៉ឺន​ដុល្លារ​។​

​អ្នកឈ្នះ​ប្រាក់រង្វាន់​ទាំងនេះ​សុទ្ធតែ​បាន​ចូលរួម លេង​ក្នុង​កម្មវិធី “​ផ្ញើ​សារ ដើម្បី​ឈ្នះ​រង្វាន់​” ជា​រៀងរាល់ថ្ងៃ​ពី​ក្រុមហ៊ុន​សែ​ល​កាត ។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត ​តែង​ផ្តល់ប្រាក់​រង្វាន់​ជូន​ដល់​អតិថិជន​របស់ខ្លួន​ជា​បន្ត​បន្តា​ប់ ​ដែល​ក្នុងនោះ​មាន​អតិថិជន​ខ្លះ​បានឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ ហើយ​ចំពោះ​អ្នក​ដែល​ឈ្នះ​តិច​បំផុត​គឺ​១​ម៉ឺន​ដុល្លារ​ផងដែរ​។​

​ចំពោះ​កម្មវិធី “​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​”​នេះ​ក្រុមហ៊ុន​សែ​ល​កាត​នឹង​ធ្វើការ​បង្វិល លេខ​កូដ​សំណាង៦​ខ្ទង់ ដើម្បី​ស្វែងរកអ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់១​ម៉ឺន​ដុល្លារ​ឡើងទៅ ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម