​សម្តេច​តេ​ជោ ហ៊ុន សែន កត់សំគាល់​៣​ចំណុច​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០

1118
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០​។ ជាថ្មី ម្តងទៀត​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល មាន​វត្តមាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អាស៊ាន ។ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធាន បទ​ការ​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​សាធារណរដ្ឋ​កូរ៉េ​និង​ទិសដៅ​អនាគត ។​

​ដូចគ្នា​និង​បណ្តា​មេដឹកនាំ​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​បទ​អន្តរាគមន៍និងទស្សនៈ វិស័យ​អំពី​ទំនាក់ទំនង​អាស៊ាន សាធារណរដ្ឋ​កូរ៉េ​លើ​ចំណុច​សំខាន់ៗ​ចំនួន ៣ ក្នុងនោះ​រួមមាន​៖

​ទី​១.​កម្ពុជា​សូម​ស្វាគមន៍​នូវ​សំណើរ​រៀបចំ​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន -​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំ ២០១៩ នៅ​សាធារណរដ្ឋ​កូរ៉េ ។​កម្ពុជា​ក៏បាន​កត់សំគាល់​ដោយ​ក្តី​រីករាយ​នូវ​បំណង​តម្លើង​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​ទៅជា​កិច្ចប្រជុំ​កំពូល ហើយ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​លើក​ទី១ស្របពេល​ជាមួយនិង​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ​។​កម្ពុជា​និង​បន្តធ្វើ​កា​រយ៉ា​ជិតស្និទ្ធ​ជាមួយនិង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ឲ្យ​កិច្ចប្រជុំកំពូល​សម្រេចបាន​លទ្ធ​ផល​ប្រកបដោយ​ផ្លែផ្កា​សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ថែមទៀ ត​។

​ទី​២.​កម្ពុជា​ស្វាគមន៍​នូវ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ​ដែលមាន​បំណង​លើកកម្ពស់​ទំនាក់ទំនង​រវាង​អាស៊ាន​និង​សាធារណ រដ្ឋ​កូរ៉េ​និង​បង្កើត​សហគមន៍​មួយ​ដែល​ឈរលើ​សសរស្តម្ភ​បី​គឺ​ប្រជាជន​វិបុលភាព​និង​សន្តិភាព ។ កម្ពុជា​ក៏​សង្ឃឹម​ផងដែរ​ថា​គោលនយោបាយ​នេះ​នឹង បំពេញបន្ថែម​ឲ្យ​គោលនយោបាយ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ និង​បម្រើ​ផលប្រយោជន៍​ដល់​ចំណងមិត្តភាព​តំព​ន់​យើង​ទាំងពីរ​ក៏ដូចជា​ប្រជាជន​ជារួម​។

​ទី​៣.​កម្ពុជា​សូម​ស្វាគមន៍​នូវ​ជំនួប​កំពូល​អន្តរ​កូរ៉េ​និង​ជំនួប​កំពូល​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ដែលជា​ជំហាន​ដ៏​សំ​ខាន់​មួយ​ឆ្បៅះ​ទៅរក​ការកសាង​សន្តិភាព​អចិ​ន្រៃ្ត​យ៍​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ ការលុបបំបាត់​អាវុធ​នុយ​ក្លែ​អ៊ែរ​ដោយ​សន្តិវិធី​និង​វិបុលភាព​រួម​នៅ​ឧ​ប ទ្វី​កូរ៉េ ។​ការអនុវត្ត​សេចក្តីថ្លែងការណ៍​រួម​នៃ​ជំនួប​កំពូល​សហរដ្ឋអាមេរិក​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​និង​សេចក្តីថ្លែងការណ៍​ប៉ាន មូ​យ៉ូ​ម ព្រមទាំង​សេចក្តីប្រកាស​រួម​ទីក្រុង​ព្យូ​ង​យ៉ាង​ទាមទារ​នូវ​ការអត់ធ្មត់ ។ ការវិវឌ្ឍ​ន៍​ថ្មីៗ​នេះ​គឺជា​ការលើកទឹកចិត្ត​និង​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រវត្តិ សាស្ត្រ​នៃ​ឧបទ្វីប​កូរ៉េ ។​កម្ពុជា​សង្ឃឹមថា​ការ​វិ​ឌ្ឍ​ន៍​នេះ​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការឈាន​ទៅ​សម្រេចបាន​សន្តិភាព​អចិ​ន្រៃ្ត​យ៍​និង​ការរំសាយ អាវុធ​នុយ​ក្លែ​អ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០​នោះដែរ​កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប្រ​ធា ន​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២០​និង​របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​អនុវត្ត សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​សន្តិភាព​និង​វិបុលភាព​ឆ្នាំ​២០១៦ -២០២០ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម