តូចចិត្ត​សង្សារ​ការ​ចោល ខាង​ប្រុស​ផ្តាច់​សង្ខារ​ដោយ​ចងក​សម្លាប់ខ្លួន​

1108
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់​សុខចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន ក៏​ព្រោះតែ​ឈឺចិត្ត​ត្បិត​ចនឹង​ចូល​រោងការ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ តែ​ទោះជា​យ៉ាងណាក្តី នៅ​កន្លែងកើតហេតុ ត្រូវបាន​កងសន្តិសុខ​ប​រី​ពិភពថ្មី ច្រើន​នាក់​ឈរ​បិទផ្លូវ​រារាំង​មិន​ឲ្យ​ជនណាម្នាក់ គិត​ទាំង​អ្នក​សរព​ត៌​ន​មាន​ផង ចូល​ថតរូប​ភាព​ឡើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​បន្ទប់​លេខ I ១១ បុរី​ពិភពថ្មី ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ។​

​តាម​សាច់ញាតិ​បុរស​ខាងលើ បាន​ឲ្យ​ដឹងថា យុវជន​គិត​ខ្លី ខាងលើ មានឈ្មោះ ប៊​ន ភី អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ បន្ទប់​កើតហេតុ រួមជាមួយ​បងប្រុស ម្នាក់ទៀត​ឈ្មោះ ប៊ ភាព អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​ព្រេន ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះ មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ជនរងគ្រោះ​ជា​កូន​ទី​៤ ក្នុង​គ្រួសារ ឪពុក​ជា​ពោះម៉ាយ ។​

​តាម​សាច់ញាតិ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ មាន​ស្នេហា ជាមួយ​នារី​ម្នាក់ នៅ​ស្រុកភូមិ ជាមួយគ្នា តែ​មួយរយៈ​កន្លងមក នាង​ជា​សង្សារ បាន​បែកចិត្ត មាន​ស្នេហ៍​ថ្មី​បាត់ទៅហើយ លុះ​រហូតមកដល់ ២​ថ្ងៃមុន​កើតហេតុ បន្ទាប់ពី​លេខ​ឮដំណឹង សង្សារ ចូល​រោងការ ជាមួយ​ប្រុស​ផ្សេង នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ជា​មូលហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ បែក​អារម្មណ៍ មិន​ហូប​បាយទឹក ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ ខណៈដែល​បងប្រុស ទៅធ្វើ​ការបាត់ ចំណែក​ជនរងគ្រោះ នៅ​ស​ង្ងំ​ក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​គិត​ខ្លី ចងក​បញ្ចប់ជីវិត​ទៅ​វិញ ត្រូវបាន សាច់ញាតិ ក្បែរ​នោះ និង​កងសន្តិសុខ កាត់​ខ្សែចំណង​ក្រមា ដាក់ចុះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ហើយ​កងសន្តិសុខ បុរី ពិភពថ្មី រាប់​សុ​ឹ​ប​នាក់ មកឈរ​រារាំង មុខ​បន្ទប់ ដោយ​មិន​ឲ្យ​ជនណាម្នាក់ ទាំង​អ្នក​សារពត៌មាន ថតរូប​ភាព​ឡើយ ។ តែបើ​តាម​ប្រភព​នៅ​កន្លែងកើតហេតុ មិន​ច្បាស់ការ​ទេ ដែល​ពលរដ្ឋ លើកឡើងថា សា​សព ត្រូវជា​សាច់ញាតិ របស់ កងសន្តិសុខ ឬ​សាច់ញាតិ​របស់​ថៅកែ​ផ្ទះល្វែង​ហើយ ទើប​កងសន្តិសុខ យាមកាម​តឹងរឹង​បែបនេះ សូម្បីតែ​ពលរដ្ឋ ស្នាក់​នៅជាប់​នោះ ក៏​ថត​មិនបាន​ផង ។​

​ក្រោយពី​ភ្ញាក់ផ្អើល​ផ្ទះល្វែង​ខាងលើ មាន​ខ្មោច​ចងក ត្រូវបាន​សមត្ថកិច្ច​ចុះទៅពិនិត្យ កោសល្យវិច័យ ហើយ​ឃើញថា ជនរងគ្រោះ​ពិតជា​ចងក​សម្លាប់ខ្លួន រួច​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម