កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សីក្នុងការតម្លើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សីឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត

1090
ចែករម្លែក

ភ្នំពេញ៖នៅរសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានបានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអា ស៊ាន-រុស្សី លើកទី ៣ ជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ ធរុស្សី។មេដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានសំដែងនូវការស្វា គមន៍យ៉ាងកក់ក្តៅចំពោះលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្សី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ ដ៏មានសារសំខាន់នេះ។

បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថាវត្តមានរបស់លោកប្រធានាធិបតីមិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សីចំពោះទំនាក់ ទំនងអាស៊ាន-រុស្សី ប៉ុណ្ណោះទេប៉ុន្តែបានរិតចំណងទាក់ទងនេះឲ្យកាន់ តែស្អិតរមួតនិងស៊ីជំរៅថែមទៀត។

ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ានរុស្សីសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគ ជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី កាលពីឆ្នាំ ២០១៦ នៅទីក្រុសូឈី សហព័ន្ធរុស្សី ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀតដើម្បីសម្រេចបានតាមផែនការសកម្ ភា ពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្សី ឆ្នាំ ២០១៦-២០២០ ដើម្បីបង្កើនល្បឿននិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា៖កម្ពុជាយល់ឃើញថាគួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាននិងរុស្សីឲ្យបានទៀងទាត់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ ។ ក្នុងស្មារតីនេះកម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សីក្នុងការតម្លើង ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត ។ ជាមួយនិងភាពមិនប្រាកដប្រជាពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មក៏ដូចជា ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួនបានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថាការសិក្សាសមិទ្ធិលទ្ធផលរួម នៃតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងសហភាពអីរ៉ាស៊ីគួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ នេះដែរ មេដឹកនាំអាស៊ាននិងរុស្សី បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ កំពូលអាស៊ាន-រុស្សីលើកទី៣ ។

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខព័ត៌មានទំនាក់ទំនងនិងបច្ចេកវិទ្យានិងក្នុងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ។ សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ២០១៦-២០២០។ អនុស្សារណះនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសហព័ណ្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។អនុស្សារណៈ នៃការយោគយល់គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍និងគណះកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (អឺរ៉ាស៊ី-Eurasain)ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ។ បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាននិងអឺរ៉ុបបានយាងនិងអញ្ជើញជាសាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នារវាង គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ានស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាននិងអគ្គលេខាធិការ នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម