​សម្តេច​ហ៊ុនសែន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​និង​ការធ្វើសមាហរណកម្ម​អាស៊ាន​

1108
ចែករម្លែក

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ ១៤ វិច្ឆិកា ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន លើក​ទី​២១ ជាមួយ​លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ។ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បាន​សំដែង​នូវ​កា​រត​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក​ទី ២១ ដ៏​មាន​សារសំខាន់​នេះ​។

​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បាន​សំដែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ដែល​បានឃើញ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​មាន​វឌ្ឍន ភាព​គួរ​ឲ្យ​កត់សំគាល់​ក្នុង​រយះពេល ៤៥ ឆ្នាំកន្លងមក ។ ក្នុង​ស្មារតី​នេះ​មេដឹកនាំ​អាស៊ាន​ទាំងអស់​បាន​ស្វាគមន៍​និង​គាំទ្រ​ចំពោះ​ការចេញផ្សាយ​សេចក្តី ប្រកាស​រួម​ស្តីពី​កិច្ចប្រជុំ​កំពូល​អាស៊ា ន​-​ជប៉ុន​លើក​ទី២១ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៥នៃ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​។​ជាមួយ គ្នានេះ​មេដឹកនាំ​អាស៊ាន​ក៏បាន​គាំទ្រ​នូវ​ការបន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​រវាង​សមាជិក​អាស៊ាន​និង​ជប៉ុន​ដើម្បី​អនុវត្ត​ការកែសម្រួល​ផែនការ​អនុវត្ត​ចក្ខុ វិស័យ​ស្តីពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន ដែល​ត្រូវ​បានអនុ ម័ត​កាលពី​ខែសីហា​ឆ្នាំ ២០១៧ ឲ្យ​បា​នេ​ពេញលេញ​និង​ប្រកបដោយ​ប្រ សិទ្ធ​ភាព​សំដៅ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ជប៉ុន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​និង​ជប៉ុន​បាន​សំដែង​នូវ​ការរីករាយ​ដោយ​បានឃើញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​-​ជប៉ុន​មាន ទឹកប្រាក់ រហូតដល់ ២១៧,៩ ប៊ី​លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ។ ការណ៍​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា​ជប៉ុន​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ សំខាន់​របស់​អាស៊ាន​។

​ដូចគ្នា​និង​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃទៀត​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ក្នុង​ស្មារតី​នៃ​ការបង្កើន​ទំហំ​ក៏ដូចជា​ពង្រីក​វិសាល ភាព​នៃ​ពាណិជ្ជកម្ម​អាស៊ាន ជប៉ុន កម្ពុជា​សូម​ស្វាគមន៍​ការចុះហត្ថលេខា​លើ​ពិធីសារ​ទី ១ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច ទូលំទូលាយ​រវាង​អាស៊ាន និង​ជប៉ុន ។ លើសពីនោះ​ទៅទៀត​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​ជប៉ុន​ក្នុងការ​កសាង​សហ គម​ន៍​អាស៊ាន និង​ការធ្វើសមាហរណកម្ម​អាស៊ាន តាមរយះ​មូលនិធិ​ជប៉ុន​សម្រាប់​សមាហរណកម្ម​អាស៊ាន ក៏ដូចជា​ក្នុង​ការបន្ត​គាំទ្រ​ដល់​ការអនុវត្ត ផែនការមេ​ត​ភ្ជាប់​អាស៊ាន​២០២៥​និង​ផែនការ​ការងារ​ទី​៣​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមា​ហ រណកម្ម​អាស៊ាន​២០១៦-២០២០​ដើម្បី​កាត់បន្ថយ​គម្លាត​អភិ វឌ្ឍន៍​ក្នុង​តំបន់ ជាពិសេស​ការ គាំទ្រ​ដល់​ការកសាង​ធនធានមនុស្ស​របស់​អា​ស៊ាន និង​ការលើកកម្ពស់​ទំនាក់​តំនង​រវាង​ប្រជាជន​និង​ប្រជាជន​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ មេដឹកនាំ​អាស៊ាន​ក៏បាន​កោតសរសើរ​ចំពោះ​ការគាំទ្រ​របស់​ជប៉ុន​ដល់​ម​ជ្ឈ​ភាព​អាស៊ាន​និង​បានកត់សំគាល់​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក​បើកទូលាយ​និង ចំហ​របស់​ជប៉ុន​ព្រមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​កិច្ចសន្ទនា​ដើម្បី​បង្កើត​ការយោគយល់​ឲ្យ​កាន់តែ​ប្រសើរឡើង​។ នៅក្នុង​កិច្ច ប្រជុំ​កំពូល​អាស៊ាន ជប៉ុន​លើក​ទី​២១​នោះដែរ មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន ជប៉ុន បាន​ឯកភាពគ្នា​ក្នុងការ​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់​ប្រធាន កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន លើក​ទី​២១ ។

​សេចក្តីប្រកាស​រួម កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន លើក​ទី ២១ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៤៥ ឆ្នាំ នៃ​មិត្ត ភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ជប៉ុន ។ របាយការណ៍​សង្ខេប​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេចក្តី​ថ្លែង​ការ​ចក្ខុវិស័យ​អំពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ជប៉ុន និង​ពិធីសារ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋ កិច្ច​ទូលំទូលាយ​រវាង​អាស៊ាន និង​ជប៉ុន ៕


ទីតាំងផ្សាយពាណិជ្ជកម្ម