​ភេទ​ទី​បី​ម្នាក់​តូចចិត្ត​និង​សង្សារ​មាន​ថ្មី​ចងក​សម្លាប់ខ្លួន​

1337
ចែករម្លែក
  • 20
    Shares

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ បុរស​ភេទ​ទី​ម្នាក់​តូចចិត្ត​និង​សង្សា​មាន​ថ្មី​សុខចិត្ត​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន ក៏​ព្រោះតែ​ឈឺចិត្ត​ចនឹង​និង​សង្សា​ន​មាន​ថ្មី​។​ករណី​អត្តឃាត​នេះ​បង្ក​ការភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣​សង្កាត់​ផ្សារ​ចាស់​ខណ្ឌដូនពេញ​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា​សព​មានឈ្មោះ​វិ​សា​អាយុ​៣០​ឆ្នាំកន្លងមក​គាត់​តែងតែ​ឃើញ​បុរស​ភេទ​ទី​បី​រូបនេះ​មិនសូវ​សប្បាយ​ចិត្តជា​រាងរាល់ថ្ងៃ​។​ក៏​គាត់​តែងតែ​ហៅ​ជននេះ​មក​ហូបបាយ​ជាប្រចាំ​ថ្ងៃ​ដល់ពេល​ថ្ងៃកើតហេតុ​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ម៉ោង​ប្រមាណ​ជា​ម៉ោង​៨​យប់​ដែល​គាត់​ហៅ​មក​ហូបបាយ​ជាធម្មតា​។​តែ​ជន​អត្តឃាត​មិន​ឆ្លើយតប​សង្ស័យ​ទៅ​មើល​ក្នុង​បន្ទប់​ជួល​។​

​ពេលនោះ​ក៏​ឃើញ​ចាក់សោរ​ទ្វារ​សង្ស័យ​បាននាំគ្នា​មកជួយ​គាស់​ទ្វារ​ដើម្បី​មើល​ពេល​ចូលទៅ​ដល់​ក៏​ឃើញ​បុរស​ភេទ​ទី​បី​បានធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ដោយ​យក​ខ្សែ​ចងក​ស្លាប់​ខ្លួន​បាត់ទៅហើយ​។​

ក្រោយពេល​កើតហេតុ​មន្ដ្រី​ខាង​កោសល្យវិច័យ​ក៏​ចុះ​មកដល់​និង​កន្លែងកើតហេតុ​រួច​ពិនិត្យ​សាកសព​ពិតជា​ស្លាប់​ដោយសារ​សម្លាប់ខ្លួន​ចងក​មែនហើយ​ក៏បាន​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​ភេទ​ទី​បី​ម្នាក់​តូចចិត្ត​និង​សង្សារ​មាន​ថ្មី​ចងក​សម្លាប់ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម