ទិដ្ឋភាព​គួរ​ស្ញើប​! ពស់ថ្លាន់​ខ្ជាក់​ឆ្កែ​ចេញពី​ពោះ​វិញ​នៅ​ថៃ​

1478
ចែករម្លែក
  • 94
    Shares

​កូន​ឆ្កែ​អាយុ ២ ខែ​ត្រូវបាន​លេប​ទាំងមូល​ដោយ​ពស់ថ្លាន់​មួយ​ក្បាល មុនពេល​ពស់​នេះ​ព្យាយាម​ខ្ជាក់​ឆ្កែ​នោះ​ចេញ​មកវិញ បន្ទាប់ពី​ក្រុម​អ្នក​សង្គ្រោះ​ចាប់​វា​បាន​។​

​សត្វ​ពស់​គួរឱ្យខ្លាច​នេះ​បាន​កំពុង​លេប​ចំណី​របស់​វា បន្ទាប់ពី​គេ​ប្រទះឃើញ​វា​នៅ​ខាងក្រោម​ឡាំង​ឈើ​នៅ​ខេត្ត​ឆា​ឆាង​សៅ ប្រទេស​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៤​វិច្ឆិកា​។​

​សត្វ​ពស់​ប្រវែង ២ ម៉ែត្រ​នេះ​បាន​លេប​ឆ្កែ​ញី​តូច​មួយ​នេះ ខណៈដែល​វា​កំពុង​រត់​លេង​ជុំវិញ​ទីធ្លា​ផ្ទះ​។​

​វា​បាន​លេប​កូន​ឆ្កែ​ឈ្មោះ “Love Love” បន្ទាប់មក​លូន​ចេញទៅ​ពួន​ក្រោម​ឡាំង​ឈើ​ដើម្បី​រំលាយ​ចំណី​របស់​វា​។​

​ម្ចាស់​ឆ្កែ គឺ​លោកស្រី ពង់​ស៊ី ផា​រ៉ា​ភី​តាក់ បាន​និយាយថា លោកស្រី​បាន​រកឃើញ​ភាព​ភ្ញាក់ផ្អើល​នេះ នៅពេល​លោកស្រី​ចេញទៅ​ក្រៅ​ដើម្បី​ផ្តល់​ចំណី​ដល់​កូន​ឆ្កែ​ចិញ្ចឹម​២​ក្បាល ប៉ុន្តែ​មានតែ​មួយ​ក្បាល​ប៉ុណ្ណោះ​រត់​មក​ស៊ី​ចំណី​។​

​បុគ្គលិក​សង្គ្រោះ​បានមក​ដល់ បន្ទាប់ពី​លោកស្រី​ពង់​ស៊ី​បាន​តេ​ហៅ​ឱ្យជួយ ហើយ​ពួកគេ​បាន​ទាញ​ពស់​ចេញមកក្រៅ​។

​ពស់ថ្លាន់​នោះបាន​ចំណាយពេល ៥ នាទី​ដើម្បី​ខ្ជាក់​ឆ្កែ​ចេញមក​វិញ មុនពេល​វា​វារ​ចូលទៅ​ដីព្រៃ​នៅក្បែរនោះ​វិញ​៕ ដោយ៖ កញ្ញាដាលីស

ពស់ថ្លាន់​កំពុង​ខ្ជាក់​ឆ្កែ​ចេញមក​វិញ រួច​វារ​ចូល​ដីព្រៃ​ក្បែរ​នោះ​វិញ

ទីតាំងផ្សាយពាណិជ្ជកម្ម