​រថយន្ត​សេរី​ទំនើប​បើក​បុក​រះ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

998
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ​ខ្ទាត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​ឯ​ម្ចាស់​កង់​បី​រងរបួស​ធ្ងន់​បាន​ដឹក​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​នេះ​បានកើត​នៅតាម​បណ្ដោយ​ផ្លូវ​៣១០ ទល់មុខ​ហាង​(zear)​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៥ ខែ​វិ​ច្ចកា ឆ្នាំ​២០១៨ ។​

​ប្រភព​បន្តបាន​ប្រាប់​ឱ្យដឹងថា​រថយន្ត​សេរី​ទំនើប​ម៉ាក​ពាក់​ស្លាក់​លេខ ភ្នំពេញ 2BE.2212 បើកបរ​ដោយ​បុរស​ជា​ជនជាតិខ្មែរ​មាន​គ្នា​៣​នាក់​ក្នុងស្ថានភាព​ស្រវឹង​ទិសដៅ​ពី​កើ​តទៅ​លិច ។​បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​ពាក់​ស្លាក់​លេខ កណ្ដាល 1Z.1222​ដែរ​បើកបរ​ស្រប​ទិស​គ្នា ហើយ​បាន​ខ្ទាត​ទៅបុក​រថយន្ត​ម៉ាក​ព្រូស​ដែរ​បាន​ចត​ចោល​នៅមុខ​ហាង Zear បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។​

ចំណែក​ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​រងរបួស​ធ្ងន់​ដឹក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ហើយ​រថយន្ត​បង្ករ​ឃើញ​ដូចនេះ​បាន​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​វិញ​ដើម្បី​ដោះស្រាយ​។​​ក្រោយ​កើ​ហេតុ​សមត្ថកិច្ច​ចរាចរជើងគោក​បាន​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌចំការមន​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម