កីឡាករ​យូ​ណាយ​ធី​ត​មាន​ចម្ងល់​ដែល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ មិន​ព្រម​ដក ណេ​ម៉ាន​ចា ម៉ា​ទិ​ក ពី​ក្រុម​ជម្រើស​ទោះបី​លេង​អន់​

1208
ចែករម្លែក

​សមាជិក​ខ្លះ​នៃ​ក្រុម​កីឡាករ​របស់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានការ​ភ្ញាក់ផ្អើល​ដោយសារ តែ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បន្ត​ជឿជាក់​លើ​កីឡាករ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ។​

​លោក ម៉ូ​រី​ញ៉ូ ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​រូបនេះ​ក្នុងតម្លៃ​៤០​លាន​ផោន​កាល ពី​រដូវក្តៅ​ឆ្នាំ ២០១៧ ។ កីឡាករ​រូបនេះ​បានចាប់ផ្តើម​គ្រប់ការ​ប្រកួត​របស់​យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​

​ប៉ុន្តែ​ដោយសារតែ ម៉ា​ទិ​ក ខកខាន​មិនបាន​ស្តា​ទម្រង់​លេង​ល្អ​របស់ខ្លួន​ដែល​ខ្លួន​ធ្លាប់ធ្វើ​បានល្អ ពេល​ផ្ទេរ​ពី​ឆេ​ល​ស៊ី​មក​ដំបូង​នោះ កីឡាករ​មួយចំនួន​របស់​យូ​ណាយ​ធី​ត​មាន​ចម្ងល់​ថា ហេតុអ្វី​ក៏​លោក ម៉ូ​រី​ញ៉ូ មិន​ដក​កីឡាករ​រូបនេះ​ចេញពី​ក្រុម​ជម្រើស​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ស្ទាក់ស្ទើរ​មិន​ចង់​ដក ម៉ា​ទិ​ក ចេញពី​ក្រុម​ជម្រើស​១១​នាក់​ដំបូង​ហើយ​ក្រុម​កីឡាករ មាន​អារម្មណ៍​ថា កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​នឹង​បន្ត​លេង​មិន​ថា ខ្លួន​លេង​របៀប​ណា​នោះទេ​។​

​ម៉ា​ទិ​ក មាន​កំហុស អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​ស៊ី​ធី នៅពេល​កីឡាករ​រូបនេះ​បាន​បណ្តោយ ឲ្យ​កីឡាករ អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន (Ilkay Gundogan) ទាត់​បញ្ចូល​ទី​គ្រាប់​ទី​៣​សម្រាប់​ក្រុម ស៊ី​ធី​នៅ​ពហុកីឡាដ្ឋាន Etihad ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic)

ទីតាំងផ្សាយពាណិជ្ជកម្ម