ក្លិប រៀល ម៉ា​ឌ្រី​ត បានតែងតាំង លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី ជា​គ្រូបង្វឹក​ថ្មី​ពេញសិទ្ធិ រហូតដល់​ឆ្នាំ​២០២១

1340
ចែករម្លែក

​ក្លឹប Real Madrid បានតែងតាំង លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) គឺជា​គ្រូបង្វឹក​ថ្មី​ពេញសិទ្ធិ​របស់​ក្លឹប​នេះ​។​
​ ​
​ជាការ​បង្ហាញ​ភាពជឿជាក់​ចំពោះ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ លោក ផ្ល​រិ​ន ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លឹប Real Madrid បានផ្តល់​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២១ ជូន​លោក សូ​ឡា​រី​។​
​ ​
​លោក សូ​ឡា​រី វ័យ​៤២​ឆ្នាំ​ចូល​ដឹកនាំ​នៅ​ថ្ងៃទី​២៩​ខែតុលា​ក្នុងឋានៈ​ជា​គ្រូ​ប ង្វឹ​ក​បណ្តោះអាសន្ន បន្ទាប់ពី​លោក ជូ​លៀន ឡូ​បេ​តេ​ហ្គី (Julen Lopetegui) ដឹកនាំ​មិនបាន​ល្អ​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​បាន​ឲ្យ​ដឹងថា “​ក្រុមប្រឹក្សានាយក​របស់​ក្លឹប Real Madrid ដែល​បាន​ជួបប្រជុំ​កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​យល់ព្រម​តែងតាំង​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី ជា​គ្រូបង្វឹក​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា​ឆ្នាំ​២០២១​។​
​ ​
​លោក រ៉ូបឺត​តូ ម៉ា​ទីណេស (Roberto Matinez) និង​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) គឺជា​គោលដៅ​ដ៏​ស​ក្កិ​សម ហើយ​គេ​មើលឃើញថា គ្រូបង្វឹក​ក្រុម Spurs ជា​គោលដៅ​លេខ​មួយ​សម្រាប់​ជម្រើស​យូ​អង្វែង​។​
​ ​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណា អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក៏​ជា​បេក្ខភាព​ដ៏​ស​ក្កិ​សម​បំផុត​មួយ​ដែរ​ដើម្បី​ជំនួស​លោក ឡូ​បេ​តេ​ហ្គី​។ តែមាន​ការជំទាស់​ពី​កីឡាករ​និង​ការដាក់​សម្ពាធ​ទាមទា​ឲ្យ​ជ្រើសរើស​លោក សូ​ឡា​រី ជំនួស​វិញ​។​
​ ​
​ការសម្រេចចិត្ត​ផ្តល់​កិច្ចសន្យា​រយ​:​ពេល​វែង​ដល់​លោក សូ​ឡា​រី គឺ​ប្រហែល​មកពី​លោក ផេ​រ៉េ​ស មិន​ជឿជាក់ថា លោក​អាច​អូសទាញ​លោក ប៉ូ​ចេ​តទី​ណូ ពី​ក្រុម Spurs បាន​នៅ​រដូវក្តៅ​ឆ្នាំ ក្រោយនេះ​ទេ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ ទើបតែ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប Spurs ហើយ​លោក​ចង់​ដឹកនាំ​ពូកគេ ដើរចូល​ពហុកីឡាដ្ឋាន​ថ្មី ដែល​ទំនងជា​នឹង​រួចរាល់​សម្រាប់​រដូវ​កាល​ក្រោយ​។​
​ ​
​បន្ទាប់ពី​ក្រុម រៀល​ម៉ា​ឌ្រី​ត យកឈ្នះ​ក្រុម Celta Vigo ៤-២ កាលពី​ថ្ងៃអាទិត្យ លោក សូ​ឡា​រី បាន​និយាយថា រឿង​សំខាន់​គឺ​ធ្វើ​អ្វីដែល​ចាំបាច់​។ ភាពល្អប្រសើរ​សម្រាប់​ក្រុម​អ្វីៗ​គ្មាន បញ្ហា​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari)

ទីតាំងផ្សាយពាណិជ្ជកម្ម