វេទិកា​ស្តីពី​ការអភិវឌ្ឍ​សង្គម​និង​កាត់បន្ថយ​ភាពក្រីក្រ​ចិន​-​អាស៊ាន​ប្រារឰ​នៅ​ក្រុង​សៀមរាប​

1246
ចែករម្លែក

​កាលពី​ថ្ងៃទី​២៥ ដល់ទី​២៧ វេទិកា​ស្តីពី​ការអភិវឌ្ឍ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​ចិន​-​អាស៊ាន លើក​ទី​១១ បានប្រារឰ​នៅក្នុង​ទីក្រុង​សៀមរាប​នៃ ប្រទេស​កម្ពុជា ។ មន្ត្រីរាជការ អ្នកជំនាញការ អ្នកសារព័ត៌មានព្រមទាំង តំណាង​ដែល​មកពី​សហគ្រាស​ចិន អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ អន្តរជាតិ សរុប​ជាង​១២០​នាក់​បាន អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ ។

​ក្នុងឱកាស​វេទិកា​នេះ ភាគីនានា​បាន​ពិគ្រោះ​ពិភាក្សា​អំពី​ករណី​គំរូ និង​បទពិសោធន៍ ដែល​ពាក់ព័ន្ធ​នឹង ទស្សនៈ និង​គោលនយោបាយ​នៃ​ការ កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ នៃ​ការ​កាត់ បន្ថយ​ភាពក្រីក្រ​ចិន​-​អាស៊ាន និង​ការ សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ ២០៣០ ជាដើម ក្រោម​ប្រធាន បទ “​ការអនុវត្ត​ជាក់ស្តែង និង​ការច្នៃប្រឌិត​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ខិតខំ ប្រឹងប្រែង​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត និង​បង្កើត​ល័ក្ខខ័ណ្ឌ​ល្អប្រសើរ នៃ​ការ ថែរក្សា​សុខភាព​សម្រាប់​ប្រជាជន​ខ្មែរ ៦០​ភាគរយ នៅ​តំបន់​ជនបទ​កម្ពុជា មុននឹង​ឆ្នាំ​២០១៨ ហើយនឹង​ខិតខំ សម្រេច​នូវ​គោលដៅ​ទាំងពីរ​នេះ សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់ៗ​គ្នា​ដែល​រស់នៅក្នុង​តំបន់ ជនបទ​ទូទាំងប្រទេស កម្ពុជា​នៅ​ឆ្នាំ​២០២៥ ។​
​ ​
​លោក ហុង ធាន​យូ​ន អនុប្រធាន​ការិយាល័យ​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​នៃ​ក្រុមប្រឹក្សា​កិច្ចការ រដ្ឋ​ចិន បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​នេះ​ថា ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លងទៅ បន្ទាប់ពី​អនុវត្តន៍​គោល នយោបាយ​កែទម្រង់ និង បើកចំហ រដ្ឋាភិបាល​ចិន​បាន​កាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​ប្រជាជន ចិន​ជាង ៧០០​លាន​នាក់ ។ តាម “​របាយការណ៍ អំពី​គោលដៅ​សហស្ស​វត្សរ៍​ឆ្នាំ​២០១៥” របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹង ថា ប្រទេស​ចិន​បានរួម​វិភាគទាន​ជាង ៧០​ភាគរយ ក្នុងការ​កាត់បន្ថយ​ភាព ក្រីក្រ​លើ​ពិភពលោក ដែល​បានទទួល ការកោតសរសើរ និង​ការវាយតម្លៃ ខ្ពស់​ពី​សហគមន៍​អន្តរជាតិ ។​

​គួរ​បញ្ជាក់ថា វេទិកា​នេះ​រួមគ្នា រៀបចំ​ដោយ​ការិយាល័យ​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​នៃ​ក្រុម ប្រឹក្សា​កិច្ចការ រដ្ឋ​ចិន​និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា ៕​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ