វិទ្យាសាស្ត្រ​បញ្ជាក់ថា​គ្រាន់តែ​ហិតក្លិន​អាហារ ក៏​ធ្វើឱ្យ​ធាត់​ដែរ​

1280
ចែករម្លែក

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា មិនចាំបាច់​ត្រូវ​បរិភោគ​ច្រើន​នោះទេ សូម្បីតែ​ការ​ហិត ក្លិន​អាហារ ជាប្រចាំ​ក៏​អាច​បណ្តាលឱ្យ​ឡើង​ទម្ងន់ និង ធាត់​បានដែរ ។​
​ ​
​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្តន៍ ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា ហើយ​ទើបនឹង ប្រកាស​លើ​ទស្សនា​វ​ដ្តី Cell Metal bolism បាន​បង្ហាញថា​ឃានវិញ្ញាណ របស់​យើង​មាន​តួនាទី និង​ឥទ្ធិពល​ដល់​សរីរាង្គ​ធ្វើឱ្យ​សរីរាង្គ​ប្តូរ​ទៅ​យន្តការ​ស្តុក​ជាតិ​ខ្លាញ់ ជំនួស​ឱ្យ​ការដុត​បំផ្លាញ​វា ។​
​ ​
​លោក អេ​ន​ឌ្រូ​វ ឌិ​ល​លិ​ន (Andrew Dillin) អ្នកដឹកនាំ​ការស្រាវជ្រាវ​បានឱ្យដឹងថា “​ឃានវិញ្ញាណ​ដើរ តួនាទី​ក្នុង​ដំណើរការ​បំប្លែង​សារជាតិ​”​។

​ក្រុម​ស្រាវជ្រាវ​បានធ្វើ​ពិសោធន៍ លើ​សត្វ​កណ្តុរ​២​ក្រុមៈ​១-​ក្រុម​ត្រូវ​បំពាក់​ឥទ្ធិពល​ដោយ​វិធី​ព្យាបាល ហ្សែ​ន ដើម្បី កម្ចាត់​ចោល​ឃានវិញ្ញាណ ហើយ​មួយ ក្រុម​ទៀត​រក្សាទុក​ឃានវិញ្ញាណ​ដដែល​។ កណ្តុ​រទាំង​២​ប្រភេទ​សុទ្ធតែ​ត្រូវបាន ឱ្យ​ស៊ី​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ដូចគ្នា ។ ក្រោយ​មួយរយៈ​ពេល ក្រុម​កណ្តុរ​បាត់ ឃានវិញ្ញាណ​ហាក់ដូច​មិន​ឡើង​ទម្ងន់ ក្នុងពេល​ក្រុម​កណ្តុរ​នៅ​ឃានវិញ្ញាណ កើន​ទម្ងន់​មិន​ឈប់ឈរ​ស្មើ​២​ដង​ពេល ដំបូង ។ ប្រការនេះ​មានន័យថា ប្រព័ន្ធ​ឃានវិញ្ញាណ​ពុំ​ត្រឹម តែមាន​ឥទ្ធិពល ទៅដល់​ភាព​ឃ្លាន​ប៉ុណ្ណោះ​ទេ តែ​នៅ​ជះ ឥទ្ធិពល​ទៅដល់​ការ​បំប្លែង​សារជាតិ​ក្នុង សរីរាង្គ ។​
​ ​
​ពី​ការពិសោធន៍​នេះ​ក្រុម​អ្នក ស្រាវជ្រាវ​បាន​អះអាងថា ការ​ហិតក្លិន​អាហារ​ធ្វើឱ្យ​សរីរាង្គ​មាន និន្នាការ​ស្តុក ទុក​ជំនួស​ឱ្យ​ដុតបំផ្លាញ​កាឡូរី ដែល យើង​បញ្ចូល​ក្នុង​សរីរាង្គ ៕ ប្រែ​សម្រួល​ដោយ​: រតនៈ​