បញ្ជូន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ពីរ​ផ្សេងគ្នា​ទៅ​សាលាដំបូង​ខេត្ត​

685
ចែករម្លែក

​ដោយ:គ្រញូង​/បាត់ដំបង ៖ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្នៅ​រសៀល​ថ្ងៃទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​នៅ​ស្រុក​ពីរ​ផ្សេងគ្នា​ ទៅ​សាលាដំបូង​​ខេត្ត​ក្រោយពេល​ប៉ូលីស​ស្រុក​ប​វេ​ល ​និង​ស្រុក​សង្កែ​ចាប់ខ្លួនបាន​កាលពីពេល​ថ្មីៗ​នេះ​។​

លោក​សុខ និមល​ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បានបញ្ជាក់​ថា​ករណី​លើក​ទី​១​.កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែវិច្ឆិកា ​អធិការនគរបាល​ស្រុក​ន​បេ​ល​បាន​ឃាត់ខ្លួន​ជន​​សង្ស័យ​ម្នាក់​ឈ្មោះ​ ម៉ៅ ប្រាថ្នា ​ហៅ​ង៉ា​ ភេទ​ប្រុស​ ​អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​គោក​សំរោង​ ឃុំសឿ​ ស្រុក​មង្គល​បូរី​ ខេត្តបន្ទាយមានជ័យ​ ហើយ​មួយចំនួនទៀត​រត់គេច​ខ្លួន​បាត់ ​ដោយ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ​និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​-ICE​ចំនួន​៦​កញ្ចប់​ទម្ងន់​៨៦,២៥​ក្រាម​និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង​។​

លោកនាយ​រងការិយាល័យ​ប្រឆាំង​គ្រឿង​​ញៀន​ខេត្ត​បានឲ្យដឹងថា​ ករណី​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​សមត្ថកិច្ច​​ផ្មែ​ក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ស្រុក​សង្កែ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​មានឈ្មោះ​ ផន ដា​ អាយុ​៣៧​ឆ្នាំ នាំនៅ​ភូមិ​រាំ​ក្រោល​ឃុំ​រាំង​​កេ​សី​ ស្រុក​សង្កែ ​និង​ឈ្មោះ​ ជី ចូ​វ ​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​ នៅ​ចំណុច​ភូមិ​ក្បាលថ្នល់​ ឃុំ​កំពង់​ព្រៀង ​ស្រុក​សង្កែ​។​ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ជំនាញ​​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់ ម៉ូតូ​ម៉ាក​MAX ១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង​និង​លុយ​ខ្មែរ​២.៦០០​រៀល​។​

លោក​សុខ និ​មល ​បាន​បញ្ជាក់ថា​ ជនសង្ស័យ​​បាន​បញ្ជាក់ថា ​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​​រួច​លោក​ស្នង​ករ​ខេត្ត​បាន​បញ្ជាឲ្យកម្លាំង​ជំនាញ ​កសាង​សំណុំរឿង​បញ្ជូនទៅ​ដា​លា​ដំបូង​ចាត់ការ​តាម​នីតិវិធី៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ