បង្ហាញមុខក្រុម​ក្មេង​ទំនើង​​គប់​កញ្ចក់​រថយន្ត​ពេលយប់​តាមផ្លូវ​

865
ចែករម្លែក

ដោយ​:​សន សក្តា​/​កំពង់ឆ្នាំង ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់​ក្នុងចំណោម​បក្ខពួក​១១​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ក្រោយពី​ពួកគេ​ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​នៅពេល​យប់​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ។

​ក្រុម​ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ ត្រូវបាន​ប៉ូលីស​បញ្ចេញ​កម​បង្ហាញមុខ​ដល់​អ្នកសារព័ត៌មាន កាលពី រសៀល​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មន​នឹង​បញ្ជូន​ទៅកាន់​តុលាការ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡុ​ច សុវណ្ណ​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ធ្វើ​សកម្មភាព​គប់​កញ្ចក់រ​ថ​យន្ត​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ទាំងអស់​មាន​ចំនួន​១១​នាក់ នៅពេលនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​៨​នាក់​ហើយ ។ ក្រុម​ក្មេង​ទំនើង​ទាំងនេះ តែង​បានធ្វើ​សកម្មភាព នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ និង ក្រុង​កំពង់ឆ្នាំង ។

ការធ្វើសកម្មភាព​រប​ស់​ក្មេង​ទំនើង​ទាំងនេះ គឺធ្វើឡើង​ដើម្បី​បង្ករ​អសន្តិសុខ​តាមផ្លូវ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ក្នុងការ​ធ្វើដំណើរ​នៅពេល​យប់ ។ ក្រោយពី​បង្ករ​បញ្ហា​រួចហើយនោះ មាន​រថយន្ត​ឬ​ម៉ូតូ​មិនអាច​ទៅមុខ​រួច ឬ​គ្រោះថ្នាក់​ចរាចរណ៍ ពួកវា​គឺ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ លុយកាក់ របស់​អ្នកដំណើរ​តែម្តង ។​

​លោកស្នងការ​បានអោយ​ដឹង​ទៀតថា ក្រុម​ក្មេង​ទំនើង​ទាំងអស់នេះ​ក្រោយពី​ធ្វើតេស្ត ទឹកនោម​រួចមក​ឃើញថា ពួកគេ​សុទ្ធតែជា​អ្នក​សេព​គ្រឿងញៀន ហើយ​ក្នុងចំណោម​បក្ខពួក​ទាំង​៨​នាក់​នេះ មាន​ម្នាក់​ជា​មេខ្លោង​ក្នុង​ការធ្វើសកម្មភាព​នេះ គឺ​ឈ្មោះ អ៊ុ ច​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ហើយ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​គឺ​សុទ្ធតែ​រស់នៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​ទាំងអស់ ។​

​ក្នុង​ពេលធ្វើ​សកម្មភាព​ម្តងៗ បង្ករ​អោយ​បែក​កញ្ចក់​រថយន្ត រងរបួស​ដល់​អ្នកបើក​បរ និង ព្រូ​រថយន្ត​។ ហើយ​ក្នុង​រយៈពេល​ប៉ុ​ន្មា​ថ្ងៃនេះ ក្រុម​ក្មេង​ទំនើង​បានធ្វើ​សកម្មភាព​គប់​កញ្ចក់រ​ថ​យន្ត​ប្រមាណ​ជិត​៣០​រថយន្ត និង បង្ករ​អោយ​មនុស្ស​ម្នាក់​រងរបួស​បែកក្បាល​ផងដែរ ។

​លោកស្នងការ​បាន​អំពាវនាវ អោយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​​និង​ត្រូវ​រាយ​កាត​ណ៍​មក​សមត្ថកិច្ច​ជាបន្ទាន់​ដើ់ម្បី​សមត្ថកិច្ច​មាន​វិធានការ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​

​លោកស្នងការ​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលា។ រីឯ​ប​ក្ខ​ពួក​៣​នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម