ឃាតករ​ចាក់​សម្លាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​តា​ឡី​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បាន​ហើយ​

1038
ចែករម្លែក
  • 20
    Shares

​ដោយ:ចាន់តូ​/​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ថាច់ សួ ភេទ​ប្រុស​អាយុ​៤៨ ឆ្នាំ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​បូរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ឃាតករ​ចាក់​សម្លាប់​ប្រធាន​ប្រជា​ការពារ​ភូមិ​តា​ឡី ឃាត់ខ្លួន​បាន​ហើយ​នៅ​ចំនុច​ផ្ទះ​គ្មាន​លេខ នៅ​ភូមិ​សំបូរ​មាស សង្កាត់​ដង្កោ ខណ្ឌដង្កោ​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង​១១.១០​នាទី​ហើយ​ចំពោះ​មូលហេតុ​ដែល​ឈានដល់​ការចាក់សម្លាប់​ជនរងគ្រោះ​គឺ​ផ្តើមចេញពី​ទំនាស់​ទិញ​លក់​ដី ហើយ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​វៃ​ជនសង្ស័យ ទើប​ធ្វើអោយ​ជនសង្ស័យ​ការពារ​ខ្លួន​ទាញ​កូនកាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​តែម្តងទៅ នេះ​បើតាម​ការសារភាព​រប​ស់ជន​សង្ស័យ​។

​គួរ​បញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ជនសង្ស័យ​នឹងរង​គ្រោះ​បាន​ផឹក​សុ​ី​ជាមួយគ្នា​នៅ​ហាង​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ហើយ​ពេល​ផឹក​ស្រវឹង​ក៏បាន​ទាស់សម្តី​គ្នា​តិចតួច​រឿង​រក​សុ​ី​ដីធ្លី រហូតដល់​ម៉ោង​១១​យប់ ក៏​បបួលគ្នា​ទៅ​ផឹក​បន្តទៀត​នៅផ្ទះ​រងគ្រោះ ប៉ុន្តែ​ពេល​ជិះ​ដល់​កណ្តាលផ្លូវ​ជនសង្ស័យ​ក៏​ស្ទាក់​យក​កូន​កា​បិត​ចាក់ទៅលើ​ជនរងគ្រោះ​ចំនួន​បី​កាំបិត​បណ្តាល​អោយស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។

​បន្ទាប់ពី​ករណីនេះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ជឹម ស៊ី​ថា បានដាក់​កម្លាំង​តាម​គោលដៅ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឃាតករ ដោយ​មិន​ដល់​២​ថ្ងៃ​ផង​កម្លាំង​សមត្ថកិច្ច​ ក៏​តាម​ក្របួច​ឃាតករ​នោះបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ភ្លាមៗ​ ដើម្បី​បន្ត​និ​តី​វិធី​ទៀត​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម