សាមគ្គីភាព​រវាង​អន្តរ​សាសនា​ជាការ​រួមចំណែក​រក្សា​សន្តិភាពឲ្យកាន់តែ​រឹងមាំ​

1103
ចែករម្លែក

ដោយ:បូកគោ​/​កំ​ពត ៖ សាមគ្គី​ភាពល្អ​នៃ​អន្តរ​សាសនា​ជា​ផ្នែក​សំខាន់ ​ក្នុងការ​ចូលរួម​រក្សា​សន្តិភាព​ឲ្យបាន​គង់វង្ស​យូរអង្វែង​។ នេះ​ជា​ដីកា​របស់​គណៈសង្ឃ​នាយក​ក្នុង​ពិធីបួងសួង​ដល់​ព្រះ​បរម​រូប​ព្រះ​អង្គឌួង ព្រះ​បរមកោដ្ឋ​នៅ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

ថ្លែង​ស្វាគមន៍​ក្នុង​ពិធីបួងសួង​ដល់​ព្រះ​បរម​រូប​ព្រះអង្គ​ឌួង​ព្រះ​បរមកោដ្ឋ​ ដោយ​ផ្តោតលើ​អត្ថន័យ​នៃ​សាមគ្គីភាព លោក ​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្រោម​ប្រល័យពូជសាសន៍​ប៉ុល ពត ជំនឿ​សាសនា ប្រពៃណី​ទំនៀមទម្លាប់ វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដល់​ឫសគល់​រហូត ធ្វើឱ្យ​សង្គមជាតិ​ជួប​ក្តី​អន្តរាយ​យ៉ាងធ្ងន់ធ្ង​ន់​។ ទាំងនេះ​កើតចេញពី​កង្វះ​សាមគ្គី​ក្នុង​ជាតិ​សាសន៍​ឯង ពិសេស​ការយក​សាសនា​ជា​ត្រូវ​សម្រាប់​គោលនយោបាយ​ដឹកនាំ​ប្រកបដោយ​ហិង្សា​។

លោក​អភិបាលខេត្ត​បាន​បន្តថា​ក្រោយ​ថ្ងៃ​រំដោះ​ជា​ប្រវត្តិសាស្ត្រ ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ដែល​ផ្តោតលើ​សាមគ្គី​ភាពជា​កត្តា​ចម្បង​បាន​បង្ក​ភាពសុខសាន្ត​ដល់​ប្រជាជន​ទូទៅ ពិសេស​ព្រះពុទ្ធសាសនា និង​សាសនា​ដទៃទៀត​បាន​រស់​ឡើងវិញ និង​រីកចម្រើន​ជា​លំដាប់​។ វិស័យ​សាសនា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ និង​រក្សាសុខ​សន្តិភាព​តាមរយៈ​ការ​ប្រៀនប្រដៅ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​ល្អ សាង​រាល់​អំពើ​សុច​រឹត​។

​សម្តេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ​ណ​យ ច្រឹ​ក ព្រះសង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​សង្ឃដីកា​ថា​ព្រះ​សាម​ណ​គោតម​ព្រះ​បរមគ្រូ​បាន​មាន​ពុទ្ធដីកា​ថា ការរួបរួម​សា​គ្គី​នឹង​ធ្វើឱ្យ​យើង​មាន​ភាពរឹងមាំ បញ្ចៀស​បាន​ពី​ក្តី​អន្តរាយ​ទាំងពួង​។ បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល រាល់​សាសនា​នៅ​កម្ពុជា​តែងមាន​ភាព​សុខដុម​ដោយ​មិន​បង្ក​អរិភាព​រវាង​គ្នា និង​គ្នា​ឡើយ​។ នេះ​ជា​ចំណែក​មួយ​បង្កក្តី​សុខសាន្ត​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ផ្នែក​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣​បាន​មាន​សង្ឃដីកា​អំពាវនាវ​ថា​ដើម្បី​ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ពិសេស​ពង្រឹង​សន្តិភាព​ឱ្យ​កាន់តែ​រឹងមាំ គង់វង្ស​យូរអង្វែង គ្រប់​សាសនា​នៅ​កម្ពុជា​ត្រូវ​បង្កើន​សាមគ្គីភាព​ដោយ​ទឹកចិត្ត​ស្មោះសរ​ដូច​ធ្លាប់មាន​កន្លងមក ពោលគឺ​ត្រូវ​បន្ត​រក្សា​សុខដុម​នីយកម្ម​អន្តរ​សាសនា​ជា​និរន្តរ៍​តទៅ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម