មេ​ស្យុ​ង ឌឺ ក្រង់ អេស​ប្រឺ​ត​បង្ហាញ​ស្រា​ទំពាំងបាយជូ​មកពី​ប្រទេស​បារាំង​

984
ចែករម្លែក

​ដោយ​:​គឹម ប៊ុន​/​ភ្នំពេញ​:​គុណភាព​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​ស្រា​ទំពាំងបាយជូ​ជាច្រើន​រស់ជាតិ​ច្រើន​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​បារាំង​ត្រូវបាន​លោក​សេ​បា​ស្តែ​ន​ឡុង​(SebastienLong)​ដែលជា​ត្រកូល​អ្នក​ផលិត​ស្រា​ទំពាំងបាយជូ​តាំងពី​វ័យ​នៅ​យុវជន​យកមក​ធ្វើការ​បង្ហាញ​រសជាតិ​ដល់​បណ្តាញឃោសនា​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មកនេះ​នៅ​ហាង​ការ​ហ្វេ​មួយ​ជិត​ទីលាន​បាល់ទាត់​បឹងកក់​ដែល​នាំចូល​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​CHHIV TIMEX GROUP​។​
​ ​
​ លោក សេ​បា​ស្តង់ ឡុង​នាយក​ទីផ្សារ​និង​ជា​អ្នក​ផលិត​ដោយផ្ទាល់ បានបញ្ជាក់​ឲ្យ​ដឹងថា លោក​បានចាប់​កំណើត​និង​ដឹងក្តី​ក្នុង​ត្រកូល​គ្រួសារ​អ្នក​ផលិត​ស្រា​ទំពាំងបាយជូ នៅ​តំបន់​Rhone Valley​ជាមួយ​ឪពុកមា​របស់​លោក​។​ដោយបាន​ចំណាយពេល​ជាង​១៥​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​ទេពកោសល្យ​នៃ​ការផលិត​និង​ស្វែងយល់​បន្ថែម​នូវ​គុណភាព​ស្រា​ទំពាំង​បាយ​ជួ​នៅលើ​ពិភពលោក​។​លោក​ឡុង ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ក្នុង​វ័យ​១៦​ឆ្នាំ​លោក​បាន​សិក្សា​ក្នុង​វគ្គ​នៃ​ការផលិត​ស្រា​និង​ការលក់​ស្រា ការគ្រប់គ្រង ពិសេស​ការផលិត​ស្រា​ទំពាំងបាយជូ​នៅ​សាកល​វិទ្យាល័យ​កសិកម្ម​Burgundy​។​ការសិក្សា​ពី​ផ្សារ​ស្រា​ទំពាំងបាយជូ​វិញ លោក​ក៍បាន​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​លើ​ជំនាញ​វិជ្ជា​សាស្ត្រ​កសិកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​។​ព្រមទាំង​ទទួលបាន​ឈ្នះ​ពានរង្វាន់​Young Wine Tasters​ក្នុងការ​ប្រកួត​នៅ​ឆ្នាំ​២០០៤​នៅ​ប៉ារីស​ដែល​ការ​ឈ្នះ​នេះ​ធ្វើ​ឲ្យ​លោក​ទទួលបាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​ស្រា​ទំពាំងបាយជូ យ៉ាង​ឆាប់រហ័ស​។​ជាមួយនិង​ការសិក្សា​នៅក្រៅ​ប្រទេស​នៅ​កា​រលី​ហ្វ័​រញា​និង​តំបន់​ជាច្រើន​ទៀត​ជុំវិញ​ប្រទេស​អូស្ត្រាលី​ធ្វើ​ឲ្យ​លោក​កាន់តែ​យល់ដឹង​ពី​និ​តី​វិធី​នៃ​ការផលិត​ស្រា​ទំពាំងបាយជូ តាមរបៀប​ពិភពលោក​ថ្មី​​។​ពិសេស​កម្មវិធី មេ​ស្យុ​ង ឌឺ ក្រង់ អេស​ប្រឺ​ត​(MAISON DE GRAND ESPRIT) ដែលជា​ការរួម​ប​ញ្ជូ​ល​គ្នា​រវាង​ការផលិត​ស្រា​ទំពាំងបាយជូ​តាម​វិធី​បុរាណ​និង​បច្ចេកទេស​ពិភពលោក​ថ្មី​។​

ពាក់ពាន់​និង​ការដាំដុះ​វិញ​ទំពាំងបាយជូ​ភាគច្រើន​ត្រូវបាន​គេ​ផលិត​ចេញពី​តំបន់​ល្បីៗ​នៅ​ប្រទេស​បារាំង​មាន​ដូច ប៊រ​ដូ​(BORDEAUX)​ដែល​គេ​ទទួលស្គាល់ថា​ជា​តំបន់​ដែលមាន​ទំពាំងបាយជូ​ល្អ​ជាងគេ​ក្នុង​ពិភពលោក​។ PROVENCE​ស្ថានភាព​ដី​ដាំ​ទំពាំងបាយជូ​ដែល​ពោ​ពេញ​ដោយ​រស់ជាតិ​និង​ភាពឆើតឆាយ​នៃ​ទំពាំងបាយជូ​ក្រហម​។​BOURGOGNE​ជា​ប្រភពដើម​នៃ​ទំពាំងបាយជូ​ខ្មៅ ប្រកបដោយ​គុណភាព​និង​រស់ជាតិ​ដ៍​សម្បូរបែប មាន​លក្ខណ​:​ដែលមាន​ស្រាប់​នៅក្នុង​ស្រា​ទំពាំងពាយជូ​MAISON DE GRAND ESPRIT Bougogne Rouge​និង​Santenay Premier Cru​។​ ​ ​ ​ ​ ​ ​ក្នុងការ​ភ្លក្ស​រស់ជាតិ​ស្រា​ទំពាំងបាយជូ​ដ៍​ឈ្ងុយឆ្ងាញ់​នេះ​លោក Sebastien Long បានធ្វើ​បទ​បង្ហាញ​ឲ្យ​ដឹងថា L etre Magique Cotes de Provence Rose 2016 មាន​រស់ជាតិ​ក្រូច​ក្រៀម ស្ក្រូ​បឹ​រី​និង​ក្រី​ម បង្កើតបាន​រូបរាង​ឆើតឆាយ​និង​មាន​រចនាបទ​ជា​ស្រា​ទំពាំងបាយជូ​Rose​។​L etre Magique Cremant de Bourgogne NV Brut​មាន​ភាពស្រស​ស្រាយ​និង​ក្លិន​ដ៍​សម្បូរបែប​ជាមួយ​រស់ជាតិ​ផ្លែ​ប៉ោម​ទុំ​និង​ផ្លែឈើ​មាន​គ្រាប់​មាន​រស់ជាតិ​ល្អឥតខ្ចោះ​។​Bourgogne 2016​វិញ​មាន​ព័​ណ​ស្ក្រូ​បឹ​រី​ខ្ចី រ៉ា​ស់​បឹ​រី​និង​ឆី​រី មាន​ទំរង់​ទំពាំងបាយជូ​ខ្មៅ​។​BORDEAUX 2016 មាន​ព័​ណ​ក្រហមខ្ចី​និង​ខ្មៅ​មាន​រស់ជាតិ​ស្រទន់​និង​ស្រសស្រាយ​ជាងគេ​ក្នុង​MDGE​។​BORDEAUX 2015 មាន​រសជាតិ​ដ៍​ឆ្ងាញ់​និង​ក្លិន​បែប​កម្ទេច​នំ​ប័ង​ដុត​ហើយ​នៅតែ​រក្សាបាន​ភាពស្រស់​និង​ផ្លែឈើ​ទុំ​។​La Mysteriale Chateauneuf-Du-Pape 2015​ជា​ស្រា​ទំពាំងបាយជូ​ប្រមូល​ផល​ដោយ​ដៃ ធ្វើ​ឲ្យ​រសជាតិ​ពោ​ពេញ​ដោយ​ផ្លែ​Jammy​ខ្មៅ​និង​ផ្លែឈើ​ក្រហម​និង​គ្រឿង​ទេស​និង​ក្លិន​ឈើ​សែន មាន​រសជាតិ​កាន់តែ​ឈ្ងុយឆ្ងាញ់​៕សរន

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម