​រដ្ឋបាល​ក្រុង​និង​រដ្ឋបាលខេត្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

826
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង​សៀមរាប និង​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ ៦ ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យ​វរ្ម័នទី​៧ មក​ស្តុ​ប​សុខា​។​ក្រុមការងារ​នឹង​បន្ត​ចុះ​រៀបចំ​នៅ​ដងផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​។​

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុង និង​សហការ​ជាមួយ​ការងារ​ចម្រុះ បន្ត​ចុះ​រៀបចំ​តាមផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប សម្រាប់​ត្រៀម​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក និង​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច និង​កិច្ចប្រជុំ ICC នាពេលខាងមុខ ជាពិសេស នេះ​ជាការ​រៀបចំ​ជា​អចិន្ត្រយ៍ ដែល​មិនអាច​មើលរំលង​បាន ព្រោះ​ខេត្តសៀមរាប ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិ ៕S/

រដ្ឋបាល​ក្រុង​និង​រដ្ឋបាលខេត្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម