តុលាការ​ឃុំខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​ជួល​ស្ត្រី​ខ្មែរ​ឱ្យ​ពពោះ​ជំនួស​

822
ចែករម្លែក
  • 66
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មនុស្ស​៤​នាក់​ក្នុងចំណោម​មនុស្ស​១៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស​ភ្នំពេញ​បាន​ត្រូវ​លោក​ម៉ុង​មុន្នី​សោភា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​។​មនុស្ស​ចំនួន​៤​នាក់​នេះ ឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និង​ឈ្មោះ អៀង ម៉ាន់ ។​

​ការសម្រេច​ឃុំខ្លួន​នេះ គឺធ្វើឡើង​បន្ទាន់​ពី​លោក ស៊ិន វីរ​:​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ចោទប្រកាន់​ពីបទ «​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» តាម​មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស មាត្រា​២៩​និង​មាត្រា​៣៣២​នៃ​ក្រមព្រហ្មទណ្ឌ​។​ដោយឡែក​មនុស្ស​១១​នាក់​ផ្សេងទៀត​ក៍​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​រួចហើយ​ដែរ​តែ​កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​។​ដូច្នេះ​តុលាការ​នឹង​បន្ត​នីតិវិធី​សាកសួរ​នៅពេល​ក្រោយ​។​

​គួររំលឹកថា​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពែ​ញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់​។​

ក្នុងចំណោម​មនុស្ស​១៥​នាក់​នេះ​មាន​ស្រី​១៣​នាក់​ប្រុស​២​នាក់​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​៣​។​ក្នុងចំណោម​ស្ត្រី​១៣​នាក់​មាន​ស្ត្រី​១១​នាក់ កំពុង​តែមាន​ផ្ទៃពោះ​និង​២​នាក់​ផ្សេងទៀត​ជា​ចុងភៅ​៕S/​

​តុលាការ​ឃុំខ្លួន​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​ជួល​ស្ត្រី​ខ្មែរ​ឱ្យ​ពពោះ​ជំនួស​

ទីតាំងផ្សាយពាណិជ្ជកម្ម