ម៉ូតូ​បើក​លឿន​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ទៅបុក​រថយន្ត​ហ៊ី​ណូ​របួសធ្ងន់​ពីរ​នាក់​

961
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​បុរស​ពីរ​នាក់​រងរបួស​ធ្ងន់​ដោយ​ជិះ​ម៉ូតូឌុប​គ្នា​បើកបរ​យ៉ាង​លឿនជ្រុល​ទៅបុក​រថយន្ត​ដឹក​គ្រឿងចក្រ​ម៉ាក​ហ៊ី​ណូ​នៅ​រសៀល​ថ្ងៃទី​១៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០១ ​នៅ​ចំណុច​ក្រុមទី​៨​ផ្លូវ​ក្រាល​
​កៅ​ស៑ូ​ជនបទ​ភូមិ​គួ​យ​ជីកដី​ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ។​

លោក​អនុសេនីយ៍ឯក ​ម៉ៅ ហ៊​ត ​មេ​បញ្ជា​​ការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោង​​ឬ​ស្សី​បានឲ្យដឹងថា​ជនរងគ្រោះ​ទាំងពីរ​នាក់​មាន​ឈ្មោះ​សុខ សល់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​គួ​យ​ជីកដី​ឃុំរបស់​​មង្គល ស្រុក​មោង​ឬ​ស្សី​ ជាអ្នកបើក​ម៉ូតូរងរបួស​បាក់ជើង​ ​និងម្នាក់ទៀត​ឈ្មោះ រិត ចាន់​រ៉ា ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំ​របស់​​មង្គល អ្នកជិះ​ខាងក្រោយ​របួសធ្ងន់​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​មានឈ្មោះ ​នី សល់​ ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​មុខរបរ​បើកបរ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី​(​ទិសដៅ​ផ្ទុយគ្នា​)​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​វាស់វែង​ឲ្យដឹងថា​ មុនពេល​កើតហេតុ​មាន​​រថយន្ត​ម៉ាក​ហ៊ី​ណូ​១​គ្រឿង​ពណ៌​ស ​ពាក់​ស្លាក​​លេខ​ភ្នំពេញ​៣C.៣៥០៧ ធ្វើដំណើរ​ពី​ទិស​ព្រែកជីក​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥​។​ ពេល​មក​​ដល់​ចំណុច​ខាងលើ​ដែលជា​ផ្លូវ​កោង​បាន​វេរ​ចង្កូត​ចូល​គន្លង​ឆ្វេង​ដៃ​ខាង​រថយន្ត​បណ្ដាល​​ឲ្យ​បុក​គ្នា​តែម្តង​បណ្តាលឲ្យរបួសធ្ងន់​ទាំង​​ពីរ​នាក់​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ឬ​ស្សី​។​ ចំណែក​រថយន្ត​និង​​ម៉ូតូ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម