ថ្ងៃទី​១៦ ខែវិច្ឆិកា ២០១៨

694
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ប្រកបការងារ​អ្វីមួយ​ពី ព្រោះថា​ផល​ជា​ផ្កែ​ផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុកការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ​មិន​ថា​ការលេងហ៊ុន​ការបណ្តាក់ទុន​រកស៊ី​កា​រ​ទំនាក់ទំនង​កិច្ចការងារ​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ក្រពះ​អញ្ចឹង​ដែរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្ន ប្រយែង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការបោះ​ទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ក៏​តែង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​លោកអ្នក មាន​គ្រោះ​បន្តិចបន្តួច​យាយី ហេតុនេះ​គប្បី​ចេះ ពិនិត្យ​សភាពការណ៍​ទើប​អាច​ទប់ទល់​ជាមួយ​ស្ថានការណ៍​មួយចំនួន​បាន​ទៅរួច​។ ដោយឡែក សម្រាប់​ថ្ងៃនេះ​វិញ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ ការរស់នៅ​ទោះ​មាន​បញ្ហា​បន្តិចបន្តួច យាយី​តែ​ក៏មាន​ភាពស្រស់​ស្រាយ​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​តែងមាន​ភាព គាប់ប្រសើរ​ដោយមាន​ភាព​ថ្កុំថ្កើង​រុងរឿង​ផង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នាពេលនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ការប្រកប​ការងារ​អ្វី​មិនល្អ ប្រសើរ​ទេ​ហេតុនេះ​គប្បី​ចេះ​ពិនិត្យមើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។ សម្រាប់​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ីចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ក៏​អាច​ប្រកបការងារ មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ ប៉ុន្តែ​បញ្ហា​ជម្លោះ​វិវាទ​នោះ​ងាយ​ផ្ទុះឡើង​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព ប៉ុន្មាន​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​សញ្ញា​ភ្លើង ខៀវ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ក្នុង​រង្វង់​គ្រួ​សារបើ​លោកអ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​ការប្រកប​ការងារ អ្វី​តែង​ជួប​នូវ​បញ្ហា​យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការធ្វើ​ជំនួញ ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យ បាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ព្រោះថា​លោកអ្នក​អាច​ទទួល ដំណឹង​ល្អ​ហើយ​បញ្ហា​ដែល​តែង​កើត​ពីមុនមក​ក៏បាន​ប្រែ​មក​ធូរស្បើយ​ជាង​មុន​ផងដែរ​។ បើជា អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង​ភាគច្រើន​លាភ​ហេង​ច្រើន​បោល​ហួស​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​នាំ​រឿង រ៉ាវ​អំពលទុក្ខ​នៅពេល​ក្រោយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ជួប​បញ្ហាលំបាក​យាយី ច្រើន​ដូចនេះ​គប្បី​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម