លី​វឺ​ភូ​ល ត្រៀម​ដាក់សំណើរ ៨៥​លាន​ផោន​ដើម្បី​ផ្ទេរ​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ​ក្នុង​ខែមករា​

1200
ចែករម្លែក

​ក្លិប​លី​វឺ​ភូ​ល​កំពុង​ត្រៀម​ដាក់សំណើរ​ផ្ទេរ​ដែលមាន​ទឺ​ក​ប្រាក់​៨៥​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) នៅ​ខែមករា​។​
​ ​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ ហាក់ដូចជា​ធ្វើ​មិនបាន​ល្អ​ទេ​ជាមួយ​ក្លប​យក្ស​អេ​ស្ប៉ា​ញ បា​សេ​ឡូ​ណា​( Barcelona) ហើយ​ពិបាក​សម្រប​ខ្លួន​ទៅនឹង​ទម្រង់​លេង​ចាប់តាំងពី​ផ្ទេរ​មក ក្នុងតម្លៃ​៩៦​លាន​ផោន ហើយ​តម្លៃ​នេះ​អាច​នឹង​កើន​ដល់​១៣៥​លាន​ផោន​។​
​ ​
​លោក យើ​ហ្គេ​ន ក្លប់ (Jurgen klopp) គ្រូបង្វឹក​ក្លិប​លី​វឺ​ភូ​ល បាន​ត្រៀមខ្លួន​ដណ្តើមយក កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​នៅ​រដូវរងា​ខាង​មុននេះ​។ លោក ក្លប់ ជឿថា វត្តមាន​របស់​ខ្សែបម្រើ ស្លាប​ម្នាក់ទៀត​នឹង​ជួយ​ដណ្តើម​យកពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​កនៅ​ពាក់កណ្តាល​រដូវ​កាល​នេះ​។​
​ ​
​លោក ក្លប់ មាន​កីឡាករ​ល្អៗ​ដូចជា ម៉ូ​ហា​ម៉េ​ដ សាឡា សា​ឌី​អូ មេន រ៉ូ​ប៊ឺ​តូ ហ្វី​មី​ណូ និង ដា​នី​ញ៉ែ​ល ស្ទឺ​រិច​។ ប៉ុន្តែ​លោក​ចង់​ពង្រឹង​តំបន់​ប្រយុទ្ធ​បន្ថែមទៀត ហើយ ដេ​ម​បេ​ឡេ ទំនងជា​កីឡាករ​ដ៏​ស​ក្កិ​សម ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្លឹប​នេះ​ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele)

ទីតាំងផ្សាយពាណិជ្ជកម្ម